Listen to this audio recording, based on the Word of GOD, now!

Scriptures Referenced

អំណាច​នៃ​ព្រះគ្រីស្ទ​ប្រចាំថ្ងៃ 04-02-16
 ភស្តុតាងដែលថាព្រះជាម្ចាស់ស្ថិតនៅជាប់នឹងអ្នក
Power of CHRIST daily 04-02-16 Proof that GOD abides in you
============================== ====================
កូរិនថូសទី1  13: 1-3 បកប្រែតាមព្រះគម្ពីរ King James Version (KJV)
1 Corinthians 13:1-3 King James Version (KJV)
1.ទោះ​បើ​ខ្ញុំ​ចេះ​និយាយ ជា​ភាសា​របស់​មនុស្ស​ជាតិ​ទាំង​ប៉ុន្មាន និង​ភាសា​របស់​ពួក​ទេវតា​ផង តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​លង្ហិន​ដែល​ឮ​ខ្ទរ ឬ​ដូច​ជា​ឈឹង ដែល​ឮ​ទ្រហឹង​ប៉ុណ្ណោះ 2. បើ​ខ្ញុំ​ចេះ​អធិប្បាយ ហើយ​ស្គាល់​អស់​ទាំង​សេចក្តី​អាថ៌កំបាំង និង​គ្រប់​ទាំង​ចំណេះ​វិជ្ជា ហើយ​បើ​ខ្ញុំ​មាន​គ្រប់​ទាំង​សេចក្តី​ជំនឿ​ល្មម​នឹង​ឲ្យ​ភ្នំ​រើ​ចេញ​បាន តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ខ្ញុំ​មិន​ជា​អ្វី​ទេ(ខ្ញុំប្រៀបដូចជាគ្មានអ្វីទាំងអស់)។   3. ទោះបីជាខ្ញុំចែក​អស់​ទាំង​ទ្រព្យសម្បត្តិ​ខ្ញុំ​ជា​អាហារ​ដល់​គេ(អ្នកក្រខ្សត់) ហើយ​បើ​ខ្ញុំ​ប្រគល់​រូបកាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុត តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​គ្មាន​ប្រយោជន៍​ដល់​ខ្ញុំ​សោះ។
============================== ==========
កាឡាទី 5: 22-23New  បកប្រែពីកំណែ​កាតូលិក​បោះពុម្ព​ថ្មី (NRSVCE​)
Galatians 5:22-23New Revised Standard Version Catholic Edition (NRSVCE)
 22. តែ​ឯ​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​វិញ នោះ​គឺ​សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់  23. ស្លូតបូត ហើយ​ដឹង​ខ្នាត គ្មាន​ក្រឹត្យវិន័យ​ណា​ទាស់​នឹង​សេចក្តី​យ៉ាង​នោះ​ទេ
============================== ==========
កូរិនថូសទី1   13: 13 បកប្រែពីកំណែ​កាតូលិក​បោះពុម្ព​ថ្មី (NRSVCE​)
1 Corinthians 13:13New Revised Standard Version Catholic Edition (NRSVCE)
13 ឥឡូវ​នេះ នៅ​មាន​សេចក្តី​ជំនឿ សេចក្តី​សង្ឃឹម និង​សេចក្តី​ស្រឡាញ់ ទាំង​៣​មុខ​នេះ តែ​សេចក្តី​ដែល​វិសេស​ជាង​គេ គឺ​ជា​សេចក្តី​ស្រឡាញ់។
============================== ============
យ៉ូហានទី1  4: 5-13 បកប្រែតាម គម្ពីរNew King James Version (NKJV)
1 John   4 : 5-13 New King James Version (NKJV)
5. ពួក​នោះ​មក​ពី​លោកីយ៍​ទេ ដោយ​ហេតុ​នោះ​បាន​ជា​គេ​និយាយ​តាម​ភាព​លោកីយ៍ ហើយ​លោកីយ៍​ក៏​ស្តាប់​គេ​ដែរ
6. ឯ​យើង​រាល់​គ្នាជា​អ្នក​មក​ពី​ព្រះ​វិញ  ហើយ​អ្នក​ណា​ដែល​ស្គាល់​ព្រះ ​នោះ​ក៏​ស្តាប់​យើង​ខ្ញុំ ។គឺ​យ៉ាង​នោះ​ឯង ដែល​យើង​នឹង​ស្គាល់​វិញ្ញាណ​នៃ​សេចក្តី​ពិត និង​វិញ្ញាណ​នៃ​សេចក្តី​ខុសឆ្គង​ទៅ​បាន  (យើងស្គាល់ព្រះតាមរយះ​សេចក្តី​ស្រឡាញ់) ។ 7. ពួក​ស្ងួនភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្តី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្តី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​កើតមក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ។ 8. តែ​អ្នក​ណា​ដែល​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​មិន​ស្គាល់​ព្រះ​វិញ ពី​ព្រោះ​ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់​នោះ​ឯង។  9. សេចក្តី​ស្រឡាញ់​របស់​ព្រះ​បាន​សំដែង​មក ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​ទ្រង់​ចាត់​ព្រះរាជបុត្រា​ទ្រង់​តែ​១ ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយសារ​ទ្រង់ ១០ នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង 11. ពួក​ស្ងួនភ្ងា​អើយ បើ​ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ម៉្លេះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ    12. គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ តែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ព្រះ​ទ្រង់​គង់​នៅ​ក្នុង​យើង ហើយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ បាន​ពេញ​ខ្នាត​(គ្រប់លក្ខណៈ)ក្នុង​យើង​ដែរ ។ 13. គឺ​យ៉ាង​នោះ​ឯង  ​ដែល​យើង​ដឹង​ថាយើង​នៅ​ជាប់​ក្នុង​ទ្រង់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​យើង ពី​ព្រោះ​ទ្រង់​បាន​ប្រទាន​ព្រះវិញ្ញាណ​ទ្រង់​មក​យើង​រាល់​គ្នា ។
============================== ===========
កូរិនថូសទី1  12 : 31 បកប្រែតាមព្រះគម្ពីរភាសាខ្មែរសម្រាយ(AMP)
1 Corinthians 12 : 31 Amplified Bible (AMP)
31. ចូរប្រាថ្នានិងព្យាយាម​សង្វាត​ឲ្យ​បាន​អំណោយ​ទានយ៉ាង​វិសេស​ទៅ​ចុះ [ទទួលបានវា គឺវានឹងក្លាយជាគោលដៅរបស់អ្នក]  ប៉ុន្តែ ខ្ញុំ​នឹង​បង្ហាញ​ផ្លូវ​១​ដ៏​ប្រសើរ​លើសលុបជាងនេះទៅ​ទៀត [គឺជាព្រះគុណដ៏វិសេសបំផុតនិងខ្ពស់បំផុតនៃអ្វីៗទាំងអស់: គឺជាសេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ខ្លួន] ។
Share this:
Contact
contact form

Send Us a Message

directory

Give Us A Call

If you need any help or information please do not hesitate to contact anyone in our Directory Listing or using the simple contact form. Note : Girls will be helped by girls and married women will be helped by married women through the power of JESUS CHRIST.
Right / Button