Listen to this audio recording, based on the Word of GOD, now!

Scriptures Referenced

យ៉ូហាន 18: 33-38                 ព្រះគម្ពីរភាសាខ្មែរសម្រាយ

John 18:33-38                     New King James Version (NKJV)

  1. លោក​ពីឡាត​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ រួច​ហៅ​ព្រះ‌យេស៊ូ​មក​សួរ​ថា៖ «តើ​អ្នក​ជា​ស្ដេច​របស់​ជន‌ជាតិ​យូដា​មែន​ឬ?»។ 34. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «លោក​មាន​ប្រសាសន៍​ដូច្នេះ តើ​មក​ពី​គំនិត​របស់​លោក​ផ្ទាល់ ឬ​មាន​អ្នក​ផ្សេង​ទៀត​ជម្រាប​លោក?»។ 35. លោកពីឡាត​តប​វិញ​ថា៖ «ខ្ញុំ​មិន​មែន​ជា​ជន‌ជាតិ​យូដា​ទេ! គឺ​ជន‌ជាតិ​របស់​អ្នក និង​ពួក​នាយក​បូជា‌ចារ្យ​ទេ​តើ ដែល​បាន​បញ្ជូន​អ្នក​មក​ខ្ញុំ តើ​អ្នក​បាន​ធ្វើ​អ្វី?»។ 36. ព្រះ‌យេស៊ូ ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​ក្នុង​លោក​នេះ​ទេ។ ប្រសិន​បើ​រាជ្យ​របស់​ខ្ញុំ​នៅ​ក្នុង​លោក​នេះ​មែន ពួក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​នាំ​គ្នា​តយុទ្ធ មិន​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​យូដា​បាន​ឡើយ។ ប៉ុន្តែ រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​លោក​នេះ​ទេ»។ 37. លោកពីឡាត​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ជា​ស្ដេច​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «លោក​ទេ​តើ ដែល​មាន​ប្រសាសន៍​ថា ខ្ញុំ​ជា​ស្ដេច។ ខ្ញុំ​កើត​មក ហើយ​ខ្ញុំ​មក​ក្នុង​លោក​នេះ ដើម្បី​ផ្ដល់​សក្ខីភាព​អំពី​សេចក្ដី​ពិត អ្នក​ណា​កើត​ពី​សេចក្ដី​ពិត អ្នក​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ»។ 38. លោក​ពីឡាត​ទូល​ព្រះ‌អង្គ​ថា៖ «អ្វី​ទៅ​សេចក្ដី​ពិត​នោះ?»។ លោក​ពីឡាត​មាន​ប្រសាសន៍​ដូច្នោះ​ហើយ ក៏​ចេញ​ទៅ​ជួប​ជន‌ជាតិ​យូដា​ជា​ថ្មី​ម្ដង​ទៀត ប្រាប់​ថា៖ «ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​សោះ​ឡើយ។

 

====================================
យ៉ូហាន 14: 1-6   ព្រះគម្ពីរភាសាខ្មែរសម្រាយ         ជាផ្លូវ    ជាសេចក្តីពិត  ហើយជាជីវិត

John 14:1-6 New King James Version (NKJV) The Way, the Truth, and the Life 1. «កុំ​រន្ធត់​ចិត្ត​ធ្វើ​អ្វី អ្នក​រាល់​គ្នា​ជឿ​លើ​ព្រះ‌ជាម្ចាស់​ហើយ សុំ​ជឿ​លើ​ខ្ញុំ​ផង។ 2. ក្នុង​ដំណាក់​របស់​ព្រះ‌បិតា​ខ្ញុំ​មាន​លំ‌នៅ​ជា​ច្រើន។ បើ​ពុំ​ដូច្នោះ​ទេ ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ទៅ​រៀបចំ​កន្លែង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ។ 3. ពេលខ្ញុំ​ទៅ​រៀបចំ​កន្លែង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​រួច​ហើយ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ យក​អ្នក​រាល់​គ្នា​ទៅ​ជា​មួយ​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ។ 4. ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ អ្នក​រាល់​គ្នា​ក៏​ស្គាល់​ផ្លូវ​ទៅ​ដែរ»។ 5. លោក ថូម៉ាស​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ខ្ញុំ​អាច​ស្គាល់​ផ្លូវ​ទៅ​បាន បើ​យើង​ខ្ញុំ​មិន​ដឹង​ថា​ព្រះ‌អង្គ​យាង​ទៅ​ទី​ណា​ផង​នោះ»។ 6. ព្រះ‌យេស៊ូ ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​ព្រះ‌បិតា​បាន​ឡើយ លើក‌លែង​តែ​ទៅ​តាម​រយៈ​ខ្ញុំ។

====================================

យ៉ូហាន 15: 15-17

John 15:14-17         Amplified Bible (AMP)

  1. បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​មក អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន។15. ខ្ញុំ​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ទៀត​ទេព្រោះ​អ្នក​បម្រើ​មិន​យល់​កិច្ចការ​ដែល​ម្ចាស់​របស់​ខ្លួន​ប្រព្រឹត្ត​នោះឡើយ។ ខ្ញុំ​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មិត្ត​សម្លាញ់ (របស់ខ្ញុំ) ដ្បិត​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌បិតា​មកខ្ញុំ​ក៏​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ហើយ​ដែរ។16. មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​បាន​ជ្រើស​រើស​ខ្ញុំគឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នាហើយ​បាន​តែង‌តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ និង​បង្កើត​ផលព្រម​ទាំង​ឲ្យ​ផល​របស់​អ្នក​រាល់​គ្នា​នៅ​ស្ថិត‌ស្ថេរ។ ដូច្នេះអ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ពី​ព្រះ‌បិតា​ក្នុង​នាម​ខ្ញុំព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ពុំ‌ខាន។17. នេះ [គឺជាអ្វី] ​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នោះ គឺ​ត្រូវ​ស្រឡាញ់​ និង លះបង់ប្រយោជន៍ខ្លួនស្វែងរកអ្វីល្អបំផុតសម្រាប់គ្នាទៅវិញទៅមក។

 

====================================

====================================

ម៉ាកុស16:17        ព្រះគម្ពីរប៌ីប   បកប្រែតាមកំណែទំរង់បោះពុម្ពថ្មីរបស់កាតូលិក(NRSVCE)

Mark 16:17     New Revised Standard Version Catholic Edition (NRSVCE)

ទី​សំគាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា គេ​នឹង​ដេញ​អារក្ស​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ហើយ​និង​ចេះ​និយាយ​ភាសា​ថ្មី ។

 

====================================

យ៉ាកុប 1:22  ព្រះគម្ពីរប៌ីប                James 1:22 New King James Version (NKJV)

ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ។

 

យ៉ាកុប 4:6  ព្រះគម្ពីរប៌ីប                  James 4:6   (NRSVCE)

តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​កាន់​តែ​ខ្លាំង​ឡើងហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា «ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ(អំនួត)   តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា(ប្រណី​សន្ដោស​អស់​អ្នក​ដែល​ដាក់ខ្លួន​)វិញ»។

 

====================================

កូរិនថូសទី 2 13: 5 ព្រះគម្ពីរប៌ីប 2 Corinthians 13:5  Amplified Bible (AMP)

ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្តី​ជំនឿ​ឬ​ទេ ចូរ​ល្បង​ខ្លួន​មើល​ចុះ តើ​អ្នក​រាល់​គ្នា​មិន​យល់​ឃើញ​ថា(ឆ្លងកាត់នូវ​បទ​ពិសោធនិងចំរើនកើន​ឡើង​​នូវអ្វីដែល​មិន​ធ្លាប់​មានថា​) ព្រះយេស៊ូវគ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ​អី លើក​តែ​អ្នក​រាល់​គ្នា​ត្រូវ​កាត់​ចោល​ចេញ​ប៉ុណ្ណោះ ។

 

====================================

កាឡាទី 6:3 ព្រះគម្ពីរប៌ីប    Galatians 6:3         New King James Version (NKJV)

ដ្បិត​បើ​អ្នក​ណា​គិត​ស្មាន​ថា​ខ្លួន​ជា​អ្វីៗ តែ​មិន​ជា​អ្វី​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ខ្លួន​ឯង​ហើយ។

 

====================================

 

កូរិនថូសទី 1 8:2 ​   ​ព្រះគម្ពីរប៌ីប   1 Corinthians 8:2  Easy-to-Read Version (ERV)

បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ចេះ​អ្វី នោះ​មិន​ទាន់​បាន​ចេះ​តាម​ដែល​គួរ​ចេះ​នោះ​នៅ​ឡើយ​ទេ ។

 

====================================

លូកា 10: 26-28    ព្រះគម្ពីរប៌ីប

Luke 10:26-28          New Revised Standard Version Catholic Edition (NRSVCE)

  1. ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ក្នុង​ក្រឹត្យវិន័យ តើ​មាន​កត់​ទុក​យ៉ាង​ដូច​ម្តេច​ខ្លះ តើ​អ្នក​មើល​យល់​ដូច​ម្តេច 27. អ្នក​នោះ​ទូល​ថា «ឯង​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កំឡាំង ហើយ​អស់​អំពី​គំនិត​ឯង ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ»
  2. ទ្រង់​មាន​ព្រះបន្ទូល​តប​ថា អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត
Contact
contact form

Send Us a Message

directory

Give Us A Call

If you need any help or information please do not hesitate to contact anyone in our Directory Listing or using the simple contact form. Note : Girls will be helped by girls and married women will be helped by married women through the power of JESUS CHRIST.
Right / Button