Listen to this audio recording, based on the Word of GOD, now!
Scriptures Referenced
អំណាចនៃព្រះគ្រិស្ដប្រចាំថ្ងៃ 27-02-16 សន្សំទ្រព្យសម្បត្ដិទុកនៅស្ថានបរមសុខ
ម៉ាថាយ 6: 19-21 ព្រះគម្ពីរខ្មែរសម្រាយ
Matthew 6:19-21 Amplified Bible (AMP)
19 «កុំសន្សំទ្រព្យសម្បត្តិ[សម្ភារះ] ទុកសម្រាប់ខ្លួន នៅលើផែនដី ជាកន្លែងដែលមានកណ្ដៀរ និងច្រែះស៊ី
ជាកន្លែងដែលមានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់នោះឲ្យសោះ។
20 ចូរប្រមូលទ្រព្យសម្បត្តិទុកនៅស្ថានបរមសុខ*(ស្ថានសួគ៏) វិញ ជាស្ថានដែលគ្មានកណ្ដៀរ
និងច្រែះស៊ីជាស្ថានដែលគ្មានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់ឡើយ
21ដ្បិតទ្រព្យសម្បត្តិអ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ» [បំណងប្រាថ្នា,
ភាពចង់បានរបស់អ្នក វាស្ថិតនៅជីវិតរបស់អ្នកដែលជាចំនុចកណ្តាល] ។
====================================
ធីម៉ូថេទី2 4: 8 ព្រះគម្ពីរខ្មែរសម្រាយ
2Timothy 4:8 New Revised Standard Version Catholic Edition (NRSVCE)
ឥឡូវនេះ ព្រះអម្ចាស់ជាចៅក្រមដ៏សុចរិត បានបម្រុងភួងជ័យនៃសេចក្ដីសុចរិតទុកសម្រាប់ខ្ញុំ
ហើយព្រះអង្គនឹងប្រទានឲ្យខ្ញុំ នៅថ្ងៃដែលព្រះអង្គយាងមក ទ្រង់មិនត្រឹមតែប្រទានឲ្យខ្ញុំម្នាក់ប៉ុណ្ណោះទេ
គឺប្រទានឲ្យអស់អ្នកដែលមានចិត្តស្រឡាញ់ ទន្ទឹងរង់ចាំព្រះអង្គយាងមកយ៉ាងឱឡារិកដែរ។
====================================
កូរិនថូសទី1 10: 31 ព្រះគម្ពីរខ្មែរសម្រាយ
1 Corinthians 10:31 New King James Version (NKJV)
ដូច្នេះ ទោះបីបងប្អូនពិសាម្ហូបអាហារអ្វី ពិសាភេសជ្ជៈអ្វី ឬទោះបីបងប្អូនធ្វើការអ្វីក៏ដោយ ត្រូវធ្វើទាំងអស់
ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
====================================
កូឡុស 3: 23-24 ព្រះគម្ពីរខ្មែរសម្រាយ
Colossians 3:23-24Amplified Bible (AMP)
23. ហើយការអ្វីដែលត្រូវធ្វើក៏ដោយ[ការងាររបស់អ្វីដែលអ្នកអាចធ្វើបាន] ចូរធ្វើឲ្យអស់ពីចិត្ត
[ត្រូវខិតខំប្រឹងប្រែងអោយល្អនិងខ្លាំងបំផុត] ទុកដូចជា[អ្វីដែលបានធ្វើ] ធ្វើថ្វាយដល់ព្រះអម្ចាស់
មិនមែនដល់មនុស្សទេ
24. ដោយដឹង[យ៉ាងប្រាកដ] ថាអ្នករាល់គ្នានឹងទទួលរង្វាន់[ដ៏អស្ចារ្យបំផុត]
ជាមរដកអំពីព្រះអម្ចាស់មក(មិនមែនមកពីមនុស្សទេ) ដ្បិតអ្នករាល់គ្នាជាអ្នកបំរើរបស់ព្រះគ្រីស្ទជាព្រះអម្ចាស់។
====================================
រ៉ូម 8: 18 ព្រះគម្ពីរភាសាខ្មែរសម្រាយ
Romans 8:18 Amplified Bible (AMP)
ខ្ញុំយល់ឃើញ [តាមទស្សនៈនៃសេចក្ដីជំនឿ] ថា
ទុក្ខលំបាកនាបច្ចុប្បន្នកាលពុំអាចប្រៀបផ្ទឹមនឹងសិរីរុងរឿងដែលព្រះជាម្ចាស់សម្តែងឲ្យយើងឃើញ
នៅអនាគតកាលនោះបានឡើយ។
====================================
====================================
ម៉ាកុស16:17 ព្រះគម្ពីរប៌ីប បកប្រែតាមកំណែទំរង់បោះពុម្ពថ្មីរបស់កាតូលិក(NRSVCE)
Mark 16:17 New Revised Standard Version Catholic Edition (NRSVCE)
ទីសំគាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ
ហើយនិងចេះនិយាយភាសាថ្មី ។
====================================
យ៉ាកុប 1:22 ព្រះគម្ពីរប៌ីប James 1:22 New King James Version (NKJV)
ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ។
យ៉ាកុប 4:6 ព្រះគម្ពីរប៌ីប James 4:6 (NRSVCE)
តែទ្រង់ផ្តល់ព្រះគុណមកកាន់តែខ្លាំងឡើងហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា
«ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ(អំនួត)
តែទ្រង់ផ្តល់ព្រះគុណមកពួករាបសា(ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន)វិញ»។
====================================
កូរិនថូសទី 2 13: 5 ព្រះគម្ពីរប៌ីប 2 Corinthians 13:5 Amplified Bible (AMP)
ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ
តើអ្នករាល់គ្នាមិនយល់ឃើញថា(ឆ្លងកាត់នូវបទពិសោធនិងចំរើនកើនឡើងនូវអ្វីដែលមិនធ្លាប់មានថា)
ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ ។
====================================
កាឡាទី 6:3 ព្រះគម្ពីរប៌ីប Galatians 6:3 New King James Version (NKJV)
ដ្បិតបើអ្នកណាគិតស្មានថាខ្លួនជាអ្វីៗ តែមិនជាអ្វីសោះ អ្នកនោះឈ្មោះថាបញ្ឆោតខ្លួនឯងហើយ។
====================================
កូរិនថូសទី 1 8:2 ព្រះគម្ពីរប៌ីប 1 Corinthians 8:2 Easy-to-Read Version (ERV)
បើអ្នកណាស្មានថាខ្លួនចេះអ្វី នោះមិនទាន់បានចេះតាមដែលគួរចេះនោះនៅឡើយទេ ។
====================================
លូកា 10: 26-28 (ព្រះគម្ពីរប៌ីប)
Luke 10:26-28 New Revised Standard Version Catholic Edition (NRSVCE)
26. ទ្រង់មានព្រះបន្ទូលឆ្លើយថា ក្នុងក្រឹត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះ តើអ្នកមើលយល់ដូចម្តេច 27.
អ្នកនោះទូលថា «ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកំឡាំង
ហើយអស់អំពីគំនិតឯង ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ»
28. ទ្រង់មានព្រះបន្ទូលតបថា អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត