Listen to this audio recording, based on the Word of GOD, now!
Scriptures Referenced
24. Fear God. Do not fear man—Matthew 10:28 Amplified Bible (AMP) (Also Luke 12:4-5)
កុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយពុំអាចសម្លាប់ព្រលឹងបាននោះឲ្យសោះ
គឺត្រូវខ្លាចព្រះជាម្ចាស់វិញ ព្រោះទ្រង់អាចធ្វើឲ្យទាំងព្រលឹង ទាំងរូបកាយ ធ្លាក់ទៅក្នុងភ្លើងនរកបាន។
លូកា 12: 4-5 ព្រះគម្ពីរភាសាខ្មែរសម្រាយ
Luke 12:4-5 Amplified Bible (AMP)
4 ខ្ញុំសុំប្រាប់អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំថា ចូរកុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ
ហើយមិនអាចធ្វើអ្វីដល់អ្នករាល់គ្នាថែមទៀតនោះឡើយ។
5 ខ្ញុំសុំប្រាប់ឲ្យដឹងថា អ្នករាល់គ្នាត្រូវខ្លាចនរណា គឺត្រូវខ្លាចព្រះជាម្ចាស់ ដ្បិតព្រះអង្គមានអំណាចផ្ដាច់ជីវិត
ហើយបោះទៅក្នុងភ្លើងនរកថែមទៀតផង។ មែន! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា
គឺព្រះអង្គនេះហើយដែលអ្នករាល់គ្នាត្រូវ [ឈរក្នុងភាពកោតខ្លាចនិងសរសើរស្ងើចអស្ចារ្យពីព្រះជាម្ចាស់ហើយគោរ
ពកោត] ខ្លាច។
=============================================
26 ចូរយកនឹមរបស់ខ្ញុំ-ម៉ាថាយ 11:29 ព្រះគម្ពីរភាសាខ្មែរសម្រាយ
26. Take my yoke Matthew 11:29 Amplified Bible (AMP)
ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំ[ដើរតាមខ្ញុំដូចជាសិស្សរបស់ខ្ញុំ] ទៅ
អ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន (បន្តទទួលប្រទានពរដ៏ស្ងប់ស្ងាត់) ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព។
=============================================
ចូរប្រយ័ត្ននឹងបង្រៀនក្លែងក្លាយ ម៉ាថាយ 16: 6, 11-12 ព្រះគម្ពីរភាសាខ្មែរសម្រាយ
Beware of false teaching Matthew 16:6, 11-12 Amplified Bible (AMP)
6 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅ(ដំបែរ)របស់ពួកខាងគណៈផារីស៊ី
និងមេម្សៅ(ដំបែរ) របស់ពួកខាងគណៈសាឌូស៊ីឲ្យមែនទែន»។
11 ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនយល់ដូច្នេះ ខ្ញុំគ្មានបំណងនិយាយអំពីនំប៉័ងទេ
គឺខ្ញុំចង់ឲ្យអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈ ផារីស៊ី និងពួកខាងគណៈសាឌូស៊ីឯណោះ»។
12 ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គចង់ឲ្យគេប្រយ័ត្ននឹងសេចក្ដីដែលពួកខាងគណៈផារីស៊ី
និងពួកខាងគណៈសាឌូស៊ីបង្រៀន មិនមែនប្រយ័ត្នអំពីមេម្សៅនោះឡើយ។
====================================
====================================
ម៉ាកុស16:17 ព្រះគម្ពីរប៌ីប បកប្រែតាមកំណែទំរង់បោះពុម្ពថ្មីរបស់កាតូលិក(NRSVCE)
Mark 16:17 New Revised Standard Version Catholic Edition (NRSVCE)
ទីសំគាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ
ហើយនិងចេះនិយាយភាសាថ្មី ។
====================================
យ៉ាកុប 1:22 ព្រះគម្ពីរប៌ីប James 1:22 New King James Version (NKJV)
ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ។
យ៉ាកុប 4:6 ព្រះគម្ពីរប៌ីប James 4:6 (NRSVCE)
តែទ្រង់ផ្តល់ព្រះគុណមកកាន់តែខ្លាំងឡើងហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា
«ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ(អំនួត)
តែទ្រង់ផ្តល់ព្រះគុណមកពួករាបសា(ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន)វិញ»។
====================================
កូរិនថូសទី 2 13: 5 ព្រះគម្ពីរប៌ីប 2 Corinthians 13:5 Amplified Bible (AMP)
ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ
តើអ្នករាល់គ្នាមិនយល់ឃើញថា(ឆ្លងកាត់នូវបទពិសោធនិងចំរើនកើនឡើងនូវអ្វីដែលមិនធ្លាប់មានថា)
ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ ។
====================================
កាឡាទី 6:3 ព្រះគម្ពីរប៌ីប Galatians 6:3 New King James Version (NKJV)
ដ្បិតបើអ្នកណាគិតស្មានថាខ្លួនជាអ្វីៗ តែមិនជាអ្វីសោះ អ្នកនោះឈ្មោះថាបញ្ឆោតខ្លួនឯងហើយ។
====================================
កូរិនថូសទី 1 8:2 ព្រះគម្ពីរប៌ីប 1 Corinthians 8:2 Easy-to-Read Version (ERV)
បើអ្នកណាស្មានថាខ្លួនចេះអ្វី នោះមិនទាន់បានចេះតាមដែលគួរចេះនោះនៅឡើយទេ ។
====================================
លូកា 10: 26-28 (ព្រះគម្ពីរប៌ីប)
Luke 10:26-28 New Revised Standard Version Catholic Edition (NRSVCE)
26. ទ្រង់មានព្រះបន្ទូលឆ្លើយថា ក្នុងក្រឹត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះ តើអ្នកមើលយល់ដូចម្តេច 27.
អ្នកនោះទូលថា «ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកំឡាំង
ហើយអស់អំពីគំនិតឯង ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ»
28. ទ្រង់មានព្រះបន្ទូលតបថា អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត