Listen to this audio recording, based on the Word of GOD, now!

Scriptures Referenced

47 ចិញ្ចឹមបីបាច់ថែរក្សាចៀមរបស់ខ្ញុំ យ៉ូហាន 21: 15-16 ព្រះគម្ពីរភាសាខ្មែរសម្រាយ

47. Feed my sheep  John 21:15-16 Amplified Bible (AMP)

ការលើកទឹកចិត្តដោយក្តីស្រឡាញ់

The Love Motivation

15 លុះគេ​បាន​បរិភោគ​រួច​រាល់​ហើយ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​លោក​ស៊ីម៉ូន​ពេត្រុស​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ!

តើ​អ្នក​ស្រឡាញ់​ខ្ញុំ ជាង​អ្នក​ទាំង​នេះ​ស្រឡាញ់​ខ្ញុំ​ឬ? [អ្នកផ្សេងទៀត – មានទាំងការប្តេជ្ញាចិត្តធ្វើការនិងភក្តីភាពទាំងស្រុង]»។

គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះ‌អង្គ» [យ៉ាងជ្រាលជ្រៅ

ស្រឡាញ់ផ្ទាល់ខ្លួនដូចជាមិត្តភក្តិជិតស្និទ្ធ] ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែ‌រក្សា​កូន​ចៀម​របស់​ខ្ញុំ​ផង!»។ 16

ព្រះ‌អង្គ ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ជា​លើក​ទី​ពីរ​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?»

[មានទាំងការប្តេជ្ញាចិត្តធ្វើការនិងភក្តីភាពទាំងស្រុង។ លោក​ពេត្រុស​ទូល​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ជ្រាប​ស្រាប់​ហើយ​ថា

ទូលបង្គំ​ស្រឡាញ់​ព្រះ‌អង្គ» [យ៉ាងជ្រាលជ្រៅ ស្រឡាញ់ផ្ទាល់ខ្លួនដូចជាមិត្តភក្តិជិតស្និទ្ធ] ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖

«សុំ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!»។

====================================

បង្រៀនពួកសិស្សឱ្យស្ដាប់បង្គាប់ ម៉ាថាយ 28:20 ព្រះគម្ពីរភាសាខ្មែរសម្រាយ

Teach disciples to obey Matthew 28:20 Amplified Bible (AMP)

ត្រូវ​បង្រៀន​គេ​ឲ្យ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា

ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ[នៅជាមួយអ្នកជារៀងរហូត- ទោះបីជាកាលៈទេសៈណាក៏ដោយ និងគ្រប់ស្ថានការណ៏]

រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។

====================================

ម៉ាកុស16:17 ព្រះគម្ពីរប៌ីប បកប្រែតាមកំណែ​ទំរង់បោះពុម្ពថ្មីរបស់កាតូលិក(NRSVCE)

Mark 16:17 New Revised Standard Version Catholic Edition (NRSVCE)

ទី​សំគាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា គេ​នឹង​ដេញ​អារក្ស​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ហើយ​និង​ចេះ​និយាយ​ភាសា​ថ្មី ។

====================================

យ៉ាកុប 1:22 ព្រះគម្ពីរប៌ីប James 1:22 New King James Version (NKJV)

ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ។

យ៉ាកុប 4:6 ព្រះគម្ពីរប៌ីប James 4:6 (NRSVCE)

តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​កាន់​តែ​ខ្លាំង​ឡើងហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា

«ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ(អំនួត)

តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា(ប្រណី​សន្ដោស​អស់​អ្នក​ដែល​ដាក់ខ្លួន​)វិញ»។

====================================

កូរិនថូស​ទី 2 13​: 5 ព្រះគម្ពីរប៌ីប ​2 Corinthians 13:5 Amplified Bible (AMP)

ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្តី​ជំនឿ​ឬ​ទេ ចូរ​ល្បង​ខ្លួន​មើល​ចុះ

តើ​អ្នក​រាល់​គ្នា​មិន​យល់​ឃើញ​ថា(ឆ្លងកាត់នូវ​បទ​ពិសោធនិងចំរើនកើន​ឡើង​​នូវអ្វីដែល​មិន​ធ្លាប់​មានថា​)

ព្រះយេស៊ូវគ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ​អី លើក​តែ​អ្នក​រាល់​គ្នា​ត្រូវ​កាត់​ចោល​ចេញ​ប៉ុណ្ណោះ ។

====================================

កាឡាទី 6​:3 ព្រះគម្ពីរប៌ីប Galatians 6:3 New King James Version (NKJV)

ដ្បិត​បើ​អ្នក​ណា​គិត​ស្មាន​ថា​ខ្លួន​ជា​អ្វីៗ តែ​មិន​ជា​អ្វី​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ខ្លួន​ឯង​ហើយ។

====================================

កូរិនថូស​ទី 1 8​:2 ​ ​ព្រះគម្ពីរប៌ីប 1 Corinthians 8:2 Easy-to-Read Version (ERV)

បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ចេះ​អ្វី នោះ​មិន​ទាន់​បាន​ចេះ​តាម​ដែល​គួរ​ចេះ​នោះ​នៅ​ឡើយ​ទេ ។

====================================

លូកា 10​: 26-28 (ព្រះគម្ពីរប៌ីប)

Luke 10:26-28 New Revised Standard Version Catholic Edition (NRSVCE)

26. ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ក្នុង​ក្រឹត្យវិន័យ តើ​មាន​កត់​ទុក​យ៉ាង​ដូច​ម្តេច​ខ្លះ តើ​អ្នក​មើល​យល់​ដូច​ម្តេច

27. អ្នក​នោះ​ទូល​ថា «ឯង​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កំឡាំង

ហើយ​អស់​អំពី​គំនិត​ឯង ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ»

28. ទ្រង់​មាន​ព្រះបន្ទូល​តប​ថា អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត ។

Contact
contact form

Send Us a Message

directory

Give Us A Call

If you need any help or information please do not hesitate to contact anyone in our Directory Listing or using the simple contact form. Note : Girls will be helped by girls and married women will be helped by married women through the power of JESUS CHRIST.
Right / Button