Listen to this audio recording, based on the Word of GOD, now!
Scriptures Referenced
ធីម៉ូថេទី 2 2:26 ព្រះគម្ពីរភាសាខ្មែរសម្រាយ (amp)
2 Timothy 2:26 Amplified Bible (AMP)
ព្រមទាំងភ្ញាក់ស្មារតី(ភ្ញាក់ដឹងខ្លួន)ឡើងវិញ ហើយដោះខ្លួនរួចពីអន្ទាក់របស់មារ (អារក្ស) * ដែលបានចាប់ចងគេ
បង្ខំឲ្យធ្វើតាមបំណងរបស់វា។
====================================
យ៉ូហាន 8:34 ព្រះគម្ពីរភាសាខ្មែរសម្រាយ
John 8:34 Amplified Bible (AMP)
ព្រះយេស៊ូ មានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាប្រព្រឹត្តអំពើបាប(ជាទម្លាប់)
អ្នកនោះជាខ្ញុំបម្រើរបស់អំពើបាប។
====================================
កិច្ចការ 8:21-23 ព្រះគម្ពីរប៊ីប
Acts 8:21-23 Amplified Bible (AMP)
21 អ្នកគ្មានភាគ គ្មានចំណែក(គ្មានសិទ្ធិ) ក្នុងការនេះឡើយ ព្រោះចិត្តអ្នក(ជម្រុញ មានបំណង)
មិនស្មោះត្រង់ចំពោះព្រះទេ។
22 ដូច្នេះ ចូរប្រែចិត្តចេញពីសេចក្តីអាក្រក់នេះចុះ ហើយសូមអង្វរដល់ព្រះអម្ចាស់វិញ
ក្រែងទ្រង់នឹងអត់ទោសដល់គំនិតក្នុងចិត្តអ្នកបាន ។
23 ដ្បិតខ្ញុំយល់ឃើញថា អ្នកនៅក្នុងសេចក្តីជូរល្វីង(អ្នកមានចិត្តខ្មៅ)
ហើយក៏ជាប់ដោយចំណងនៃសេចក្តីទុច្ចរិតផង (អំពើបាប)។
លូកា 4: 18 ព្រះគម្ពីរភាសាខ្មែរសម្រាយ
Luke 4:18 New Revised Standard Version Catholic Edition (NRSVCE)
ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ។
ព្រះអង្គបានចាក់ប្រេងអភិសេកខ្ញុំ
ឲ្យនាំដំណឹងល្អ*ទៅប្រាប់ជនក្រីក្រ។
ព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសប្រាប់ ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព
ហើយប្រាប់មនុស្សខ្វាក់ថា គេនឹងមើលឃើញវិញ។
ព្រះអង្គបានចាត់ខ្ញុំឲ្យមករំដោះ អស់អ្នកដែលត្រូវគេសង្កត់សង្កិន
====================================
ម៉ាកុស16:17 ព្រះគម្ពីរប៌ីប បកប្រែតាមកំណែទំរង់បោះពុម្ពថ្មីរបស់កាតូលិក(NRSVCE)
Mark 16:17 New Revised Standard Version Catholic Edition (NRSVCE)
ទីសំគាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ ហើយនិងចេះនិយាយភាសាថ្មី ។
====================================
យ៉ាកុប 1:22 ព្រះគម្ពីរប៌ីប James 1:22 New King James Version (NKJV)
ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ។
យ៉ាកុប 4:6 ព្រះគម្ពីរប៌ីប James 4:6 (NRSVCE)
តែទ្រង់ផ្តល់ព្រះគុណមកកាន់តែខ្លាំងឡើងហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា
«ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ(អំនួត)
តែទ្រង់ផ្តល់ព្រះគុណមកពួករាបសា(ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន)វិញ»។
====================================
កូរិនថូសទី 2 13: 5 ព្រះគម្ពីរប៌ីប 2 Corinthians 13:5 Amplified Bible (AMP)
ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ
តើអ្នករាល់គ្នាមិនយល់ឃើញថា(ឆ្លងកាត់នូវបទពិសោធនិងចំរើនកើនឡើងនូវអ្វីដែលមិនធ្លាប់មានថា)
ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ ។
====================================
កាឡាទី 6:3 ព្រះគម្ពីរប៌ីប Galatians 6:3 New King James Version (NKJV)
ដ្បិតបើអ្នកណាគិតស្មានថាខ្លួនជាអ្វីៗ តែមិនជាអ្វីសោះ អ្នកនោះឈ្មោះថាបញ្ឆោតខ្លួនឯងហើយ។
====================================
កូរិនថូសទី 1 8:2 ព្រះគម្ពីរប៌ីប 1 Corinthians 8:2 Easy-to-Read Version (ERV)
បើអ្នកណាស្មានថាខ្លួនចេះអ្វី នោះមិនទាន់បានចេះតាមដែលគួរចេះនោះនៅឡើយទេ ។
====================================
លូកា 10: 26-28 (ព្រះគម្ពីរប៌ីប)
Luke 10:26-28 New Revised Standard Version Catholic Edition (NRSVCE)
26. ទ្រង់មានព្រះបន្ទូលឆ្លើយថា ក្នុងក្រឹត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះ តើអ្នកមើលយល់ដូចម្តេច
27. អ្នកនោះទូលថា «ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកំឡាំង
ហើយអស់អំពីគំនិតឯង ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ»
28. ទ្រង់មានព្រះបន្ទូលតបថា អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត ។