• 03 March 2016 – ទ្វារតូចចង្អៀត, ព្យាការីក្លែងក្លាយ និង ប្រាជ្ញាដូចសត្វពស់

    As Christ has commanded, spread the good news and share...Share on FacebookShare on Google+Tweet about this on TwitterShare on LinkedIn

    Listen to this audio recording, based on the Word of GOD, now!

    Scriptures Referenced

    20. ជ្រើសរើសទ្វារដែលតូចចង្អៀត Choose the narrow way

    ម៉ាថាយ 7: 13-14 ព្រះគម្ពីរភាសាខ្មែរសម្រាយ ទ្វារតូចចង្អៀតនិងទ្វារធំទូលាយ

    Matthew 7:13-14 Amplified Bible (AMP) The Narrow and Wide Gates

    13 ចូរនាំ​គ្នា​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​រក​សេចក្ដី​វិនាស​អន្តរាយ​ធំ​ណាស់

    ហើយ​ផ្លូវ​ទៅ​រក​សេចក្ដី​វិនាស​ក៏​ទូលាយ​ដែរ មាន​មនុស្ស​ជា​ច្រើន​ចូល​តាម​ទ្វារ​នោះ។

    14 រីឯ​ទ្វារ​ដែល​នាំ​ទៅ​រក​ជីវិត[អស់កល្បជានិច្ច] ចង្អៀត ហើយ​ពិបាក​ដើរ​ផង មាន​មនុស្ស​តិច​ទេ​រក​ផ្លូវ​នោះ​ឃើញ»។

    =============================================

    ចូរប្រយ័ត្ននឹងពួកព្យាការីក្លែងក្លាយ (ហោរាមិនពិត) Beware of false prophets

    ម៉ាថាយ 7:15-ព្រះគម្ពីរភាសាខ្មែរសម្រាយ ដើមឈើនិងផលផ្លែរបស់វា

    Matthew 7:15 Amplified Bible (AMP) A Tree and Its Fruit

    «ចូរប្រយ័ត្ន​នឹង​ពួក​ព្យាការី​ក្លែង‌ក្លាយ[គ្រូបង្រៀន] គេ​ក្លែង​ខ្លួន​មក​រក​អ្នក​រាល់​គ្នា

    ដោយ​ពាក់​ស្បែក​ចៀម[លេចមុខទន់ភ្លន់និងគ្មានកំហុស] តែ​គេ​មាន​ចិត្ត​សាហាវ​ដូច​ចចក។

    ===========================================

    23 ចូរមានប្រាជ្ញាដូចពស់ ម៉ាថាយ 10:16 (រ៉ូម 16:19)

    23. Be as shrewd as serpents—Matthew 10:16. (Also Romans 16:19)

    ម៉ាថាយ 10:16 ព្រះគម្ពីរភាសាខ្មែរសម្រាយ ផ្លូវដែលពិបាកដំបូងមុនគេ

    Matthew 10:16 Amplified Bible (AMP) A Hard Road before Them

    ចូរស្ដាប់ដោយប្រុងប្រយ័ត្នថា «ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ឲ្យ​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។ ហេតុ​នេះ

    ត្រូវ​ចេះ​ប្រយ័ត្ន​ខ្លួន​ដូច​សត្វ​ពស់ ហើយ​កាន់​ចិត្ត​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប

    [មិនមានរបៀបវារៈក្នុងការបម្រើខ្លួនឯងឡើយ] ។។

    រ៉ូម 16:19 ព្រះគម្ពីរភាសាខ្មែរសម្រាយ Romans 16:19 Amplified Bible (AMP)

    រីឯបង‌ប្អូន​វិញ មនុស្ស‌ម្នា​ដឹង​គ្រប់​គ្នា​ថា បង‌ប្អូន​ស្ដាប់​បង្គាប់​ព្រះ‌អម្ចាស់។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មាន​អំណរ

    ព្រោះ​តែ​បង‌ប្អូន ហើយ​ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​មាន​ប្រាជ្ញា​ធ្វើ​ការ​អ្វី​ដែល​ល្អ ឥត​ទាក់​ទាម​នឹង​ការ​អ្វី​ដែល​អាក្រក់។

    ====================================

    ====================================

    ម៉ាកុស16:17 ព្រះគម្ពីរប៌ីប បកប្រែតាមកំណែ​ទំរង់បោះពុម្ពថ្មីរបស់កាតូលិក(NRSVCE)

    Mark 16:17 New Revised Standard Version Catholic Edition (NRSVCE)

    ទី​សំគាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា គេ​នឹង​ដេញ​អារក្ស​ដោយ​នូវ​ឈ្មោះ​ខ្ញុំ

    ហើយ​និង​ចេះ​និយាយ​ភាសា​ថ្មី ។

    ====================================

    យ៉ាកុប 1:22 ព្រះគម្ពីរប៌ីប James 1:22 New King James Version (NKJV)

    ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ។

    យ៉ាកុប 4:6 ព្រះគម្ពីរប៌ីប James 4:6 (NRSVCE)

    តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​កាន់​តែ​ខ្លាំង​ឡើងហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា

    «ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ(អំនួត)

    តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា(ប្រណី​សន្ដោស​អស់​អ្នក​ដែល​ដាក់ខ្លួន​)វិញ»។

    ====================================

    កូរិនថូស​ទី 2 13​: 5 ព្រះគម្ពីរប៌ីប ​2 Corinthians 13:5 Amplified Bible (AMP)

    ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្តី​ជំនឿ​ឬ​ទេ ចូរ​ល្បង​ខ្លួន​មើល​ចុះ

    តើ​អ្នក​រាល់​គ្នា​មិន​យល់​ឃើញ​ថា(ឆ្លងកាត់នូវ​បទ​ពិសោធនិងចំរើនកើន​ឡើង​​នូវអ្វីដែល​មិន​ធ្លាប់​មានថា​)

    ព្រះយេស៊ូវគ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ​អី លើក​តែ​អ្នក​រាល់​គ្នា​ត្រូវ​កាត់​ចោល​ចេញ​ប៉ុណ្ណោះ ។

    ====================================

    កាឡាទី 6​:3 ព្រះគម្ពីរប៌ីប Galatians 6:3 New King James Version (NKJV)

    ដ្បិត​បើ​អ្នក​ណា​គិត​ស្មាន​ថា​ខ្លួន​ជា​អ្វីៗ តែ​មិន​ជា​អ្វី​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ខ្លួន​ឯង​ហើយ។

    ====================================

    កូរិនថូស​ទី 1 8​:2 ​ ​ព្រះគម្ពីរប៌ីប 1 Corinthians 8:2 Easy-to-Read Version (ERV)

    បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ចេះ​អ្វី នោះ​មិន​ទាន់​បាន​ចេះ​តាម​ដែល​គួរ​ចេះ​នោះ​នៅ​ឡើយ​ទេ ។

    ====================================

    លូកា 10​: 26-28 (ព្រះគម្ពីរប៌ីប)

    Luke 10:26-28 New Revised Standard Version Catholic Edition (NRSVCE)

    26. ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ក្នុង​ក្រឹត្យវិន័យ តើ​មាន​កត់​ទុក​យ៉ាង​ដូច​ម្តេច​ខ្លះ តើ​អ្នក​មើល​យល់​ដូច​ម្តេច 27.

    អ្នក​នោះ​ទូល​ថា «ឯង​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កំឡាំង

    ហើយ​អស់​អំពី​គំនិត​ឯង ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ»

    28. ទ្រង់​មាន​ព្រះបន្ទូល​តប​ថា អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត

     

    As Christ has commanded, spread the good news and share...Share on FacebookShare on Google+Tweet about this on TwitterShare on LinkedIn