• 06 March 2016 – មិនមានភាពល្អសក្ដិសម នៃព្រះយេស៊ូវ

    As Christ has commanded, spread the good news and share...Share on FacebookShare on Google+Tweet about this on TwitterShare on LinkedIn

    Listen to this audio recording, based on the Word of GOD, now!

    Scriptures Referenced

     

    31 ចូលទៅកាន់គ្រីស្ទបរិស័ទ្ធដែលប្រមាថមើលងាយអ្នក ម៉ាថាយ 18:15 ព្រះគម្ពីរភាសាខ្មែរសម្រាយ

    31. Go to Christians who offend you Matthew 18:15  Amplified Bible (AMP)

    15 «ប្រសិន​បើ​មាន​បង‌ប្អូន​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​បាប​អ្វី​មួយ

    ចូរ​ទៅ​ជួប​អ្នក​នោះ​ស្ងាត់ៗ​តែ​ពីរ​នាក់ ហើយ​ស្ដី​ប្រដៅ​គាត់​ទៅ។ បើ​គាត់​ស្ដាប់​អ្នក

    អ្នក​នឹង​រក្សា​បង‌ប្អូន​នោះមិន​ឲ្យ​បាត់​ឡើយ ។

    កាឡាទី 6: 1 ព្រះគម្ពីរភាសាខ្មែរសម្រាយ

     

    Galatians 6:1 Amplified Bible (AMP)

    1 បង‌ប្អូនអើយ ប្រសិន​បើ​មាន​នរណា​ម្នាក់​ត្រូវ​គេ​ទាន់ នៅ​ពេល​កំពុង​តែ​ធ្វើ​អំពើ​អាក្រក់​ណា​មួយ

    បង‌ប្អូន​ដែល​មាន​ព្រះ‌វិញ្ញាណ​នៅ​ក្នុង​ខ្លួន[នោះគឺអ្នកដែលឆ្លើយតបទៅនឹងការណែនាំរបស់ព្រះវិញ្ញាណ]

    ​ត្រូវ​កែ​តម្រង់​អ្នក​នោះ ដោយ​ចិត្ត​ស្លូត‌បូត[មិនមែនដោយប្រើអារម្មណ៍ថាខ្លួនល្អប្រសើរខ្ពង់ខ្ពស់ពេក ឬ

    គិតថាខ្លួនសុចរិតនោះទេ]។ ក៏​ប៉ុន្តែ តោង​ប្រយ័ត្ន​ខ្លួន ក្រែង​លោ​អ្នក​ត្រូវ​ធ្លាក់​ក្នុង​ការ​ល្បួង​ដូច​គេ​ដែរ។

    ====================================

    32. សូមអត់ទោសជនល្មើសរឺអ្នកប្រព្រឹត្តខុស ម៉ាថាយ 18: 21-22 (សុភាសិត 19:11)

    32. Forgive offenders Matthew 18:21-22 (Also Proverbs 19:11)

    2 21 ពេល​នោះ លោក​ពេត្រុស​ចូល​មក​ជិត​ព្រះ‌យេស៊ូ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់

    បើ​បង‌ប្អូន​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប​មក​លើ​ទូលបង្គំ តើ​ទូលបង្គំ​ត្រូវ​អត់‌ទោស​ឲ្យ​គេ​ប៉ុន្មាន​ដង?

    រហូត​ដល់​ប្រាំ‌ពីរ​ដង​ឬ?»។

    22 ព្រះ‌យេស៊ូ ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា

    អ្នក​ត្រូវ​អត់‌ទោស​ឲ្យ​គេ​មិន​ត្រឹម​តែ​ប្រាំ‌ពីរ​ដង​ប៉ុណ្ណោះ​ទេ

    គឺ​ត្រូវ​អត់‌ទោស​ឲ្យ​គេ​ចិត‌សិប​ដង​ប្រាំ‌ពីរ​ដង (ចិតសិបគុណនឹងប្រាំពីរ) »។

    ====================================

    សុភាសិត 19:11 ព្រះគម្ពីរភាសាខ្មែរសម្រាយ

    Proverbs 19:11 Amplified Bible (AMP)

    មនុស្ស​មាន​សុភ‌និច្ឆ័យ​រមែង​ចេះ​ទប់​កំហឹង។ គេ​រក្សា​កិត្តិយស

    ដោយ​មិន​តប​ត​នឹង​អ្នក​ដែល​ធ្វើ​ខុស ចំពោះ​ខ្លួន​ឡើយ[មិនស្វែងរកការសងសឹកនិងចងគំនុំឡើយ] ។

    ====================================

    33 ចូរប្រយ័ត្ននឹងការលោភលន់ លូកា 12:15 ព្រះគម្ពីរភាសាខ្មែរសម្រាយ

    33. Beware of covetousness Luke 12:15 Amplified Bible

    បន្ទាប់មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​បណ្ដា‌ជន​ថា៖ «ចូរ​ប្រយ័ត្ន

    កុំ​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ​ឲ្យ​សោះ។ ទោះ​បី​មនុស្ស​មាន​សម្បត្តិ​បរិបូណ៌​យ៉ាង​ណា​ក៏​ដោយ

    ក៏​ជីវិត​គេ​មិន​អាស្រ័យ​នៅ​លើ​ទ្រព្យ‌សម្បត្តិ​ឡើយ»។

    ====================================

    29. លះបង់(បដិសេធ)ខ្លួនឯង លូកា 9:23 (ម៉ាថាយ10:38 និង ម៉ាកុស 8:34) ព្រះគម្ពីរភាសាខ្មែរសម្រាយ

    29. Deny yourself Luke 9:23 (Also Matthew 10:38 and Mark 8:34)  Amplified Bible (AMP)

    បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទាំង​អស់​គ្នា​ថា៖

    «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ[ជាសិស្សរបស់ខ្ញុំ]

    ត្រូវ​លះ‌បង់​ខ្លួន​ឯង[លែងខ្វល់ពីរឺកាត់ប្រយោជន៍ផ្ទាល់ខ្លួន] ​ចោល

    ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន​រៀង​រាល់​ថ្ងៃ[សម្តែងអំពី ឆន្ទៈក្នុងការស៊ូទ្រាំនឹងអ្វីដែលយើងអាចនឹងជួប] ​

    ហើយ​មក​តាម​ខ្ញុំ​ចុះ [ជឿលើខ្ញុំ ប្រព្រឹត្តតាមគំរូរបស់ខ្ញុំនៅក្នុងការរស់នៅ និងបើចាំបាច់,

    ការរងទុក្ខវេទនាឬប្រហែលជាស្លាប់ដោយសារតែមានជំនឿលើ]​ ។

    ម៉ាថាយ 10:38 ព្រះគម្ពីរភាសាខ្មែរសម្រាយ

    Matthew 10:38 Amplified Bible (AMP)

    38 អ្នក​ណា​មិន​យក​ឈើ​ឆ្កាង[សម្តែងអំពី ឆន្ទៈក្នុងការស៊ូទ្រាំនឹងអ្វីដែលយើងអាចនឹងជួប] ​ របស់​ខ្លួន

    ហើយ​មិន​មក​តាម[ជឿលើខ្ញុំ ប្រព្រឹត្តតាមគំរូរបស់ខ្ញុំនៅក្នុងការរស់នៅ និងបើចាំបាច់,

    ការរងទុក្ខវេទនាឬប្រហែលជាស្លាប់ដោយសារតែមានជំនឿលើ]​ ខ្ញុំ​ទេ

    អ្នក​នោះ​មិន​សម​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ឡើយ។

    ====================================

    ម៉ាកុស16:17 ព្រះគម្ពីរប៌ីប បកប្រែតាមកំណែ​ទំរង់បោះពុម្ពថ្មីរបស់កាតូលិក(NRSVCE)

    Mark 16:17 New Revised Standard Version Catholic Edition (NRSVCE)

    ទី​សំគាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា គេ​នឹង​ដេញ​អារក្ស​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ហើយ​និង​ចេះ​និយាយ​ភាសា​ថ្មី ។

    ====================================

    យ៉ាកុប 1:22 ព្រះគម្ពីរប៌ីប James 1:22 New King James Version (NKJV)

    ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ។

    យ៉ាកុប 4:6 ព្រះគម្ពីរប៌ីប James 4:6 (NRSVCE)

    តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​កាន់​តែ​ខ្លាំង​ឡើងហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា

    «ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ(អំនួត)

    តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា(ប្រណី​សន្ដោស​អស់​អ្នក​ដែល​ដាក់ខ្លួន​)វិញ»។

    ====================================

    កូរិនថូស​ទី 2 13​: 5 ព្រះគម្ពីរប៌ីប ​2 Corinthians 13:5 Amplified Bible (AMP)

    ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្តី​ជំនឿ​ឬ​ទេ ចូរ​ល្បង​ខ្លួន​មើល​ចុះ

    តើ​អ្នក​រាល់​គ្នា​មិន​យល់​ឃើញ​ថា(ឆ្លងកាត់នូវ​បទ​ពិសោធនិងចំរើនកើន​ឡើង​​នូវអ្វីដែល​មិន​ធ្លាប់​មានថា​)

    ព្រះយេស៊ូវគ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ​អី លើក​តែ​អ្នក​រាល់​គ្នា​ត្រូវ​កាត់​ចោល​ចេញ​ប៉ុណ្ណោះ ។

    ====================================

    កាឡាទី 6​:3 ព្រះគម្ពីរប៌ីប Galatians 6:3 New King James Version (NKJV)

    ដ្បិត​បើ​អ្នក​ណា​គិត​ស្មាន​ថា​ខ្លួន​ជា​អ្វីៗ តែ​មិន​ជា​អ្វី​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ខ្លួន​ឯង​ហើយ។

    ====================================

    កូរិនថូស​ទី 1 8​:2 ​ ​ព្រះគម្ពីរប៌ីប 1 Corinthians 8:2 Easy-to-Read Version (ERV)

    បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ចេះ​អ្វី នោះ​មិន​ទាន់​បាន​ចេះ​តាម​ដែល​គួរ​ចេះ​នោះ​នៅ​ឡើយ​ទេ ។

    ====================================

    លូកា 10​: 26-28 (ព្រះគម្ពីរប៌ីប)

    Luke 10:26-28 New Revised Standard Version Catholic Edition (NRSVCE)

    26. ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ក្នុង​ក្រឹត្យវិន័យ តើ​មាន​កត់​ទុក​យ៉ាង​ដូច​ម្តេច​ខ្លះ តើ​អ្នក​មើល​យល់​ដូច​ម្តេច

    27. អ្នក​នោះ​ទូល​ថា «ឯង​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កំឡាំង

    ហើយ​អស់​អំពី​គំនិត​ឯង ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ»

    28. ទ្រង់​មាន​ព្រះបន្ទូល​តប​ថា អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត ។

    As Christ has commanded, spread the good news and share...Share on FacebookShare on Google+Tweet about this on TwitterShare on LinkedIn