• 09 February 2016 – រាងកាយនឹងពេញដោយភាពងងឹត

    As Christ has commanded, spread the good news and share...Share on FacebookShare on Google+Tweet about this on TwitterShare on LinkedIn

    Listen to this audio recording, based on the Word of GOD, now!

    Scriptures Referenced

     

    អំណាចនៃព្រះគ្រិស្ដប្រចាំថ្ងៃ   09-02-16  រាងកាយនឹងពេញដោយភាពងងឹត
    Power of CHRIST daily 09-02-16  body will be full of darkness
    ============================== ====================
    ម៉ាថាយ 6: 24-34 បកប្រែតាមNew King James Version (NKJV)
    Matthew 6:24-34 New King James Version (NKJV)
    You Cannot Serve God and Riches
    អ្នកមិនអាចគោរពបំរើព្រះជាម្ចាស់ផងនិងទ្រព្យសម្បត្ដិផងបានទេ
    24. គ្មាន​អ្នក​ណា​អាច​នឹង​បំរើ​ចៅហ្វាយ​២​នាក់​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​១ ហើយ​ស្រឡាញ់​១ ឬ​ស្មោះត្រង់​នឹង​១ ហើយ​មើលងាយ​១ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ដល់​ព្រះ និង​ទ្រព្យសម្បត្តិ​ផង​បាន​ទេ។
    កុំ​បារម្ភ
    25. ដោយ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត​ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូបកាយ ដែល​នឹង​ស្លៀកពាក់​អ្វី​នោះ​ឡើយ ឯ​ជីវិត តើ​មិន​វិសេស​ជាង​ចំណី​អាហារ ហើយ​រូបកាយ តើ​មិន​វិសេស​ជាង​សំលៀកបំពាក់​ទេ​ឬ​អី។
      26. ចូរ​ពិចារណា​ពី​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាបព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ចិញ្ចឹម​វា ឯ​អ្នក​រាល់​គ្នា តើ​គ្មាន​ដំឡៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ​អី។
     27. ចុះ​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​បន្ថែម​កំពស់​ខ្លួន​១​ហត្ថ ដោយសារ​សេចក្តី​ខ្វល់ខ្វាយ​បាន​ឬ​ទេ។
    28. ហើយ​ពី​ដំណើរ​សំលៀកបំពាក់ តើ​អ្នក​រាល់​គ្នា​ខំ​ខ្វល់ខ្វាយ​ធ្វើ​អ្វី ចូរ​រំពឹង​គិត​តែ​ពី​ផ្កា​ឈូក​នៅ​ក្នុង​បឹង ដែល​វា​ដុះ​ជា​យ៉ាង​ដូច​ម្តេច គឺ​វា​មិន​នឿយ​ហត់​នឹង​ធ្វើ​ការ ឬ​ស្រាវ​រវៃ​ទេ
    29. តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ហ្លួង​សាឡូម៉ូន ក្នុង​គ្រា​ដែល​មាន​គ្រប់​ទាំង​សេចក្តី​រុងរឿង​របស់​ទ្រង់ នោះ​ទ្រង់​មិន​បាន​តែង​អង្គ ដូច​ជា​ផ្កា​១​នោះ​ផង
     30. រីឯ​តិណជាតិ ដែល​ដុះ​នៅ​វាល​ក្នុង​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​គេ​ដុត​នៅ​ជើងក្រាន បើ​ព្រះ​ទ្រង់​តុបតែង​ស្មៅ​យ៉ាង​ដូច្នោះ នោះ​ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ តើ​ទ្រង់​មិន​តុបតែង​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​ទៅ​ទៀត​ទេ​ឬ​អី
    31. ដូច្នេះ កុំ​ឲ្យ​ខ្វល់ខ្វាយ​ថា តើ​ត្រូវ​បរិភោគ​អ្វី ឬ​ស្លៀកពាក់​អ្វី​នោះ​ឡើយ
    32. ដ្បិត​គឺ​ជា​សាសន៍​ដទៃ​ទេ​តើ ដែល​ខំ​ស្វែង​រក​របស់​ទាំង​នោះ​វិញ ឯ​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ​ដែរ។
    33. ចូរ​ស្វែង​រក​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។
    34. ដូច្នេះ កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ពី​ព្រោះ​ថ្ងៃ​ស្អែក​នឹង​ខ្វល់ខ្វាយ ចំពោះ​ការ​របស់​ថ្ងៃ​នោះ​ឯង សេចក្តី​លំបាក​នៅ​ថ្ងៃ​ណា នោះ​គឺ​ល្មម​ត្រឹម​ថ្ងៃ​នោះ​ហើយ។
    ============================== =
    ម៉ាថាយ 6: 22-23 គម្ពីរប៌ីប បកប្រែតាមកំណែ​ទំរង់បោះពុម្ពថ្មីរបស់កាតូលិក (NRSVCE​)
    Matthew 6:22-23New Revised Standard Version Catholic Edition (NRSVCE)
    22 ឯ​ចង្កៀង​របស់​រូបកាយគឺ​ជា​ភ្នែក ដូច្នេះ បើ​ភ្នែក​អ្នក​ល្អ នោះ​រូបកាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ  ​23បើ​ភ្នែក​អ្នក​អាក្រក់​វិញ នោះ​រូបកាយ​អ្នក​ទាំង​មូល នឹង​ត្រូវ​ងងឹត​សូន្យ យ៉ាង​នោះ បើ​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្តី​ងងឹត​ហើយ ចុះ​សេចក្តី​ងងឹត​នោះ​នឹង​បាន​ជា​ខ្លាំង​អម្បាលម៉ាន​ទៅ​ហ្ន៎។
    ============================== =
    សុភាសិត 20: 27  បកប្រែតាមកំណែ​ទំរង់បោះពុម្ពថ្មីរបស់កាតូលិក (NRSVCE​)
    Proverbs 20:27  New Revised Standard Version Catholic Edition (NRSVCE)
     7. វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង​នៃ​ព្រះជាម្ចាស់ ក៏​ស្ទង់​មើល​ទៅ​គ្រប់​ក្នុង​ចំណែក​នៃ​រាង​កាយ(បំភ្លឺដល់ជម្រៅចិត្តរបស់មនុស្ស)។
    ============================== =
    សុភាសិត 28: 22 បកប្រែតាម New King James Version (NKJV)
    Proverbs 28:22 New King James Version (NKJV)
    22 អ្នកក​ណា​ដែល​មាន​ភ្នែក​អាក្រក់ នោះ​កំពុង​តែ​រួសរាន់​ដេញ​តាម​ទ្រព្យ​សម្បត្តិ ឥត​ដឹង​ឡើយ​ថា សេចក្តី​ខ្វះខាតនឹង​តាម​ខ្លួន​ទាន់​(ភាពក្រីក្រនឹងយាងមកសណ្ឋិតលើគាត់)។
    ============================= ==
    ពេត្រុសទី2  2: 14 បកប្រែតាមComplete Jewish Bible (CJB)
    2 Peter 2:14 Complete Jewish Bible (CJB)
    14 ដ្បិតពួកគេមានភ្នែកតែងតែស្វែងរកស្ត្រីម្នាក់ ដែលនឹងប្រព្រឹត្ដអំពើផិតក្បត់ ភ្នែកដែលមិនបញ្ឈប់ប្រព្រឹត្តអំពើបាប! ហើយពួកគេ​មាន​ចិត្ត​ធ្លាប់​ខាង​ឯ​សេចក្តី​លោភ  ដូច្នេះថាពួកគេលួងលោមមនុស្សដែលមិនហ្នឹងហ្នរ  ពួកគេគឺ​ជា​មនុស្ស​ដែល​ត្រូវ​បណ្តាស។
    ============================= ==
    អេភេសូរ 2: 1-2 បកប្រែតាមកំណែ​ទំរង់បោះពុម្ពថ្មីរបស់កាតូលិក (NRSVCE​)
    Ephesians 2:1-2 New Revised Standard Version Catholic Edition (NRSVCE)
    ១ ពី​ដើម អ្នក​រាល់​គ្នា​ក៏​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើ​បាប​ដែរ ២ ជា​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត តាម​របៀប​លោកីយ៍​នេះ គឺ​តាម​មេ​គ្រប់​គ្រង​រាជ្យ​លើ​អាកាស ជា​វិញ្ញាណដែល​សព្វថ្ងៃ​នេះបណ្តាលមក​ក្នុង​ពួក​មនុស្ស​រឹងចចេស (សព្វថ្ងៃវិញ្ញាណនេះធ្វើការនៅក្នុងចំណោមមនុស្សមដែលមិនស្ដាប់បង្គាប់)។
    ============================== ================
    អេភេសូរ 2: 5 បកប្រែតាម​ Easy-to-Read Version (ERV)
    Ephesians 2:5 Easy-to-Read Version (ERV)
    5 យើងបានស្លាប់ខាងវិញ្ញាណដោយសារតែការទាំងអស់ដែលយើងបានធ្វើទាស់ប្រឆាំងនឹងទ្រង់។ ប៉ុន្តែទ្រង់បានផ្ដល់ឱ្យយើងនូវជីវិតថ្មីរួមជាមួយព្រះគ្រិស្ដ  (យើងបានសង្រ្គោះដោយសារព្រះគុណរបស់ព្រះ។ )
    ===============================================
    ===============================================
    ===============================================
    លូកា16:17 ព្រះគម្ពីរប៌ីប បកប្រែតាមកំណែ​ទំរង់បោះពុម្ពថ្មីរបស់កាតូលិក (NRSVCE​)
    Mark 16:17   New Revised Standard Version Catholic Edition (NRSVCE)
    17. ទី​សំគាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា គេ​នឹង​ដេញ​អារក្ស​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ហើយ​និង​ចេះ​និយាយ​ភាសា​ថ្មី
    ============================== =======================
    ​យ៉ាកុប 1:22  ព្រះគម្ពីរប៌ីប​   James 1:22   New King James Version (NKJV)
    22. ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ
    យ៉ាកុប 4​:6 ព្រះគម្ពីរប៌ីប​
    James 4:6   New Revised Standard Version Catholic Edition (NRSVCE)
    6. តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​កាន់​តែ​ខ្លាំង​ឡើង ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា «ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ(អំនួត)   តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា(ប្រណី​សន្ដោស​អស់​អ្នក​ដែល​ដាក់ខ្លួន​)វិញ»។
    ============================== ======================
    កូរិនថូស​ទី 2 13​: 5 ព្រះគម្ពីរប៌ីប ​ 2 Corinthians 13:5  Amplified Bible (AMP)
    5. ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្តី​ជំនឿ​ឬ​ទេ ចូរ​ល្បង​ខ្លួន​មើល​ចុះ តើ​អ្នក​រាល់​គ្នា​មិន​យល់​ឃើញ​ថា(ឆ្លងកាត់នូវ​បទ​ពិសោធនិងចំរើនកើន​ឡើង​​នូវអ្វីដែល​មិន​ធ្លាប់​មានថា​) ព្រះយេស៊ូវគ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ​អី លើក​តែ​អ្នក​រាល់​គ្នា​ត្រូវ​កាត់​ចោល​ចេញ​ប៉ុណ្ណោះ
    ============================== ======================
    កាឡាទី 6​:3 ព្រះគម្ពីរប៌ីប    Galatians 6:3 New King James Version (NKJV)
    3. ដ្បិត​បើ​អ្នក​ណា​គិត​ស្មាន​ថា​ខ្លួន​ជា​អ្វីៗ តែ​មិន​ជា​អ្វី​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ខ្លួន​ឯង​ហើយ។
    ============================== ======================
    កូរិនថូស​ទី 1 8​:2 ​   ​ព្រះគម្ពីរប៌ីប  1 Corinthians 8:2 Easy-to-Read Version (ERV)
    ២ បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ចេះ​អ្វី នោះ​មិន​ទាន់​បាន​ចេះ​តាម​ដែល​គួរ​ចេះ​នោះ​នៅ​ឡើយ​ទេ
    ============================== ======================
    លូកា 10​: 26-28 (ព្រះគម្ពីរប៌ីប)
    Luke 10:26-28   New Revised Standard Version Catholic Edition (NRSVCE)
    ២៦ ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ក្នុង​ក្រឹត្យវិន័យ តើ​មាន​កត់​ទុក​យ៉ាង​ដូច​ម្តេច​ខ្លះ តើ​អ្នក​មើល​យល់​ដូច​ម្តេច ២៧ អ្នក​នោះ​ទូល​ថា «ឯង​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កំឡាំង ហើយ​អស់​អំពី​គំនិត​ឯង ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ» ២៨ ទ្រង់​មាន​ព្រះបន្ទូល​តប​ថា អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត
    ============================== ==========
    សូមព្រះជាម្ចាស់នៃសេចក្តីសុខសាន្តប្រទានព្រះពរដល់អ្នក​
    ក្នុង​អង្គ​ព្រះ​គ្រិស្ដ
    អំណាច​នៃ​ព្រះគ្រីស្ទ​ប្រចាំថ្ងៃ
    បញ្ជី​នាមទាំងឡាយ​នៃ​ទិន្នន័យពី​មុន​​អាច​រក​បាន​តាម:
    ភាសាអង់គ្លេស​: http://graceoflife. com/power-of-christ-daily
    Tamil : http://graceoflife.com/ category/tamil/pocd-tamil/
    ការ​ផ្តល់​ប្រឹក្សា​និង​ការ​អធិស្ឋាន​​សម្រាប់​បញ្ហា​ណាមួយ​និងបញ្ហា​ទាំងអស់ (មានភាសា​ជា​ច្រើន​) សម្រាប់​ជំនួយ​ សូម​ចុច​: http​: // graceoflife.com/contact
    As Christ has commanded, spread the good news and share...Share on FacebookShare on Google+Tweet about this on TwitterShare on LinkedIn
Comments are closed.