• 15 March 2016 – បណ្តាសាសម្រាប់ការបិទភ្នែក

    As Christ has commanded, spread the good news and share...Share on FacebookShare on Google+Tweet about this on TwitterShare on LinkedIn

    Listen to this audio recording, based on the Word of GOD, now!

    Scriptures Referenced

     

    ​​បណ្តាសាសម្រាប់ការបិទភ្នែក (គេចភ្នែកចេញរឺមិនរវីរវល់)

    Cursed for turning a blind eye

    សុភាសិត 28:27​ ព្រះគម្ពីរប៊ីប

    Proverbs 28:27 New Revised Standard Version Catholic Edition (NRSVCE)

    អ្នក​ណា​ដែល​ចែកចាយ​ឲ្យ​ដល់​ពួក​ទាល់​ក្រ អ្នក​នោះ​នឹង​មិន​ខ្វះ​ខាត​ឡើយ តែ​អ្នក​ណា​ដែល​គេច​ភ្នែក​ចេញ

    នោះ​នឹង​ត្រូវ​ពាក្យ​ប្រទេច​ផ្តាសា​ជា​ច្រើន។

    ====================================

    យ៉ូហាន 3:16 ព្រះគម្ពីរប៊ីប

    John 3:16 Amplified Bible (AMP)

    ដ្បិត​ព្រះ​ទ្រង់​ ស្រឡាញ់​មនុស្ស​លោកដល់​ម៉្លេះ​ ​(ខ្លាំង​ណាស់) បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១

    ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា(ជាព្រះអង្គសង្គ្រោះ) ​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ។

    ====================================

    លូកា 6:38 ព្រះគម្ពីរប៊ីប

    Luke 6:38 New King James Version (NKJV)

    ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​មក​អ្នក​ដែរ គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ

    នឹង​យក​មក​ដាក់​បំពេញ​ចិត្ត​អ្នក​ផង ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ។

    ====================================

    កិច្ចការ 20:35 ព្រះគម្ពីរប៊ីប

    Acts 20:35 New King James Version (NKJV)

    ខ្ញុំ​បាន​បង្ហាញ​អ្នក​រាល់​គ្នា​ដោយ​គ្រប់​ការ​ទាំង​អស់​ថា គួរ​ឲ្យ​ខំ​ធ្វើ​ការ​ដូច្នោះ ដើម្បី​ឲ្យ​បាន​ជួយ​ដល់​ពួក​អ្នក​ខ្សោយ

    ហើយ​និង​នឹក​ចាំ​ពី​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់យេស៊ូវ ដែល​ទ្រង់​មាន​ព្រះបន្ទូល​ថា ដែល​ឲ្យ នោះ​បាន​ពរ​ជា​ជាង​ទទួល(បើ​ឲ្យ

    នោះ​នឹង​បាន​សុភមង្គល​ច្រើន​ជាង​ទទួល ​)។

    ====================================

    កូរិនថូសទី 2 9:6 ព្រះគម្ពីរប៊ីប

    2 Corinthians 9:6 Amplified Bible (AMP)

    ខ្ញុំ​ចង់​និយាយ​ដូច្នេះ គឺ​ថា អ្នក​ណា​ដែល​ព្រោះ​ដោយ​កំណាញ់ នោះ​នឹង​ច្រូត​បាន​តិច ហើយ​អ្នក​ណា​ដែល​ព្រោះ​ដោយ​សទ្ធា

    [ព្រះពរអាចទៅដល់អ្នកផ្សេងទៀត] នោះ​នឹង​ច្រូត​បាន​ច្រើន​វិញ[ហើយខ្លួនក៏ទទួលបានព្រះពរដែរ] ។

    ====================================

    កូរិនថូសទី 2 9:7 ព្រះគម្ពីរប៊ីប

    2 Corinthians 9:7 Amplified Bible (AMP)

    ចូរ​ឲ្យ​គ្រប់​គ្នា​ធ្វើ​ តាម​ដែល​សំរេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ

    ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ [និងដោយរីករាយនៅក្នុងចិត្ដគាត់

    ដែលគាត់មានអំណោយទានសំរាប់នរណាម្នាក់] ។

    ====================================

    កូរិនថូសទី 2 8:12 ព្រះគម្ពីរភាសាខ្មែរសម្រាយ

    2 Corinthians 8:12  Amplified Bible (AMP)

    កាលណា​យើង​មាន​ឆន្ទៈ​ល្អ យើង​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ តាម​អ្វីៗ​ដែល​យើង​មាន

    គឺ​មិន​មែន​តាម​អ្វីៗ​ដែល​យើង​គ្មាន​នោះ​ទេ។

    ====================================

    អ្នកណាដែលយើងផ្តល់ឱ្យ

    whom to give

    លូកា 3:11 ព្រះគម្ពីរប៊ីប

    Luke 3:11 New Revised Standard Version Catholic Edition (NRSVCE)

    គាត់​ឆ្លើយ​ថា អ្នក​ណា​ដែល​មាន​អាវ​២ ត្រូវ​ឲ្យ​អ្នក​នោះ​ចែក​ដល់​អ្នក​ដែល​គ្មាន​ផង ហើយ​អ្នក​ណា​ដែល​មាន​ស្បៀង​អាហារ

    ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ ។

    ====================================

    កាឡាទី 6:6 ព្រះគម្ពីរភាសាខ្មែរសម្រាយ

    Galatians 6:6 Amplified Bible (AMP)

    ចំពោះ​អ្នក​ដែល​ទទួល​ការ​អប់រំ​ខាង​ព្រះ‌បន្ទូល[របស់ព្រះ] ត្រូវ​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​មាន​មួយ​ចំណែក

    មក​ចែក​ដល់​អ្នក​ដែល​អប់រំ​ខ្លួន​នោះ​ផង[ជាការររួមចំណែកដល់ការគាំទ្រខាងវិញ្ញាណ និង សម្ភារៈរបស់គាត់] ។

    ====================================

    ម៉ាកុស16:17 ព្រះគម្ពីរប៌ីប បកប្រែតាមកំណែ​ទំរង់បោះពុម្ពថ្មីរបស់កាតូលិក(NRSVCE)

    Mark 16:17 New Revised Standard Version Catholic Edition (NRSVCE)

    ទី​សំគាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា គេ​នឹង​ដេញ​អារក្ស​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ហើយ​និង​ចេះ​និយាយ​ភាសា​ថ្មី ។

    ====================================

    យ៉ាកុប 1:22 ព្រះគម្ពីរប៌ីប James 1:22 New King James Version (NKJV)

    ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ។

    យ៉ាកុប 4:6 ព្រះគម្ពីរប៌ីប James 4:6 (NRSVCE)

    តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​កាន់​តែ​ខ្លាំង​ឡើងហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា

    «ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ(អំនួត)

    តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា(ប្រណី​សន្ដោស​អស់​អ្នក​ដែល​ដាក់ខ្លួន​)វិញ»។

    ====================================

    កូរិនថូស​ទី 2 13​: 5 ព្រះគម្ពីរប៌ីប ​2 Corinthians 13:5 Amplified Bible (AMP)

    ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្តី​ជំនឿ​ឬ​ទេ ចូរ​ល្បង​ខ្លួន​មើល​ចុះ

    តើ​អ្នក​រាល់​គ្នា​មិន​យល់​ឃើញ​ថា(ឆ្លងកាត់នូវ​បទ​ពិសោធនិងចំរើនកើន​ឡើង​​នូវអ្វីដែល​មិន​ធ្លាប់​មានថា​)

    ព្រះយេស៊ូវគ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ​អី លើក​តែ​អ្នក​រាល់​គ្នា​ត្រូវ​កាត់​ចោល​ចេញ​ប៉ុណ្ណោះ ។

    ====================================

    កាឡាទី 6​:3 ព្រះគម្ពីរប៌ីប Galatians 6:3 New King James Version (NKJV)

    ដ្បិត​បើ​អ្នក​ណា​គិត​ស្មាន​ថា​ខ្លួន​ជា​អ្វីៗ តែ​មិន​ជា​អ្វី​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ខ្លួន​ឯង​ហើយ។

    ====================================

    កូរិនថូស​ទី 1 8​:2 ​ ​ព្រះគម្ពីរប៌ីប 1 Corinthians 8:2 Easy-to-Read Version (ERV)

    បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ចេះ​អ្វី នោះ​មិន​ទាន់​បាន​ចេះ​តាម​ដែល​គួរ​ចេះ​នោះ​នៅ​ឡើយ​ទេ ។

    ====================================

    លូកា 10​: 26-28 (ព្រះគម្ពីរប៌ីប)

    Luke 10:26-28 New Revised Standard Version Catholic Edition (NRSVCE)

    26. ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ក្នុង​ក្រឹត្យវិន័យ តើ​មាន​កត់​ទុក​យ៉ាង​ដូច​ម្តេច​ខ្លះ តើ​អ្នក​មើល​យល់​ដូច​ម្តេច

    27. អ្នក​នោះ​ទូល​ថា «ឯង​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កំឡាំង

    ហើយ​អស់​អំពី​គំនិត​ឯង ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ»

    28. ទ្រង់​មាន​ព្រះបន្ទូល​តប​ថា អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត ។

    As Christ has commanded, spread the good news and share...Share on FacebookShare on Google+Tweet about this on TwitterShare on LinkedIn