• 23 February 2016 – បញ្ញត្តិទាំង50 របស់ព្រះគ្រិស្ដយេស៊ូ

    As Christ has commanded, spread the good news and share...Share on FacebookShare on Google+Tweet about this on TwitterShare on LinkedIn

    Listen to this audio recording, based on the Word of GOD, now!

    Scriptures Referenced

    អំណាចនៃព្រះគ្រិស្ដប្រចាំថ្ងៃ23-02-16 បញ្ញត្តិទាំង50 របស់ព្រះគ្រិស្ដយេស៊ូ

     

    7. ត្រូវបានផ្សះផ្សា ម៉ាថាយ 5 :23-25 ព្រះគម្ពីរខ្មែរសម្រាយ

    7. Be reconciled Matthew 5:23-25 Amplified Bible (AMP)

    23. ដូច្នេះកាល​ណា​អ្នក​យក​តង្វាយ​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់(នៅលើអាសនៈ) ហើយ​នៅ​ទី​នោះ

    អ្នក​នឹក​ឃើញ​ថា​បង‌ប្អូន​ណា​ម្នាក់​មាន​ទំនាស់​ [ដូចជាមានសារទុក្ខសោកសៅឬពាក្យបណ្តឹងស្របច្បាប់]​ នឹង​អ្នក

    24 ចូរទុក​តង្វាយ​របស់​អ្នកនៅ​កន្លែង​ថ្វាយ​តង្វាយ ហើយ​ទៅ​ស្រុះ‌ស្រួល​នឹង​បង‌ប្អូន​របស់​អ្នក​ជា​មុន​សិន

    រួច​សឹម​វិល​មក​ថ្វាយ​តង្វាយ​របស់​អ្នក​វិញ។

    25 កាល​ណា​អ្នក​ធ្វើ​ដំណើរ[ជាឱកាសដំបូងបំផុត]​ទៅ​តុលា​ការ​ជា​មួយ​គូ‌វិវាទ​របស់​អ្នក

    ចូរ​ស្រុះ‌ស្រួល​ជា​មួយ​អ្នក​នោះ​ជា​ប្រញាប់ ក្រែង​លោ​គេ​បញ្ជូន​អ្នក​ទៅ​ចៅ‌ក្រម ចៅ‌ក្រម​បញ្ជូន​អ្នក​ទៅ​នគរ‌បាល

    ហើយ​អ្នក​ត្រូវ​ជាប់​គុក។

     

    8. កុំប្រព្រឹត្ដអំពើផិតក្បត់ ម៉ាថាយ 5: 27-30 ព្រះគម្ពីរភាសាខ្មែរសម្រាយ

    8.     Do not commit adultery—Matthew 5:27-30  Amplified Bible (AMP)

    27. «អ្នក​រាល់​គ្នា​ធ្លាប់​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់”។

    28. រីឯខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​[ច្រើនដងច្រើនសារ] ថា

    អ្នក​ណា​មើល​ស្ត្រី​ម្នាក់ហើយ​មាន​ចិត្ត​ស្រើប‌ស្រាល​ចង់​រួម​បវេណី​ជា​មួយ​នាង

    អ្នក​នោះ​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង នៅ​ក្នុង​ចិត្ត​របស់​ខ្លួន រួច​ស្រេច​ទៅ​ហើយ។

    29. ប្រសិន ​បើ​ភ្នែក​ស្ដាំ​របស់​អ្នក នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ

    [នោះមានន័យថាគឺដកខ្លួនអ្នកចេញពីប្រភពនៃការល្បួង] បើ​អ្នក​បាត់​ភ្នែក​តែ​មួយ​នេះ

    ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក។

    30. ប្រសិនបើ​ដៃ​ស្ដាំ​របស់​អ្នក នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​វា ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ

    [នោះមានន័យថាគឺដកខ្លួនអ្នកចេញពីប្រភពនៃការល្បួង] បើ​អ្នក​បាត់​តែ​អវ‌យវៈ​មួយ​នេះ

    ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក»។

     

    9. រក្សារបស់អ្នកពាក្យ ម៉ាថាយ 5: 33-37 ព្រះគម្ពីរប៊ីប

    9.  Keep your word—Matthew 5:33-37  Amplified Bible (AMP)

    33. មួយ​ទៀត អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី ដែល​សំដែង​មក​ដល់​មនុស្ស​ពី​ដើម​ថា «កុំ​ឲ្យ​ស្បថ​កុហក​ឡើយ

    គឺ​ត្រូវ​ឲ្យ​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី ដែល​ស្បថ​នឹង​ព្រះអម្ចាស់ [ដូចជាកាតព្វកិច្ចសាសនា] » 34. ប៉ុន្តែ

    ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ស្បថ​ឲ្យ​សោះ ទោះ​នឹង​ស្ថានសួគ៌​(ដោយ​យក​មេឃ​ជា​សាក្សី​)ក្តី ព្រោះ​ជា​បល្ល័ង្ក​នៃ​ព្រះ

    35. ទោះ​នឹង​ផែនដី​ក្តី ព្រោះ​ជា​កំណល់​កល់​ព្រះបាទ (ជើង) ​ទ្រង់ ទោះ​នឹង​ក្រុង​យេរូសាឡិម​ក្តី

    ព្រោះ​ជា​ក្រុង​នៃ​ស្តេច​ធំ

    36. ក៏​កុំ​ឲ្យ​ស្បថ​នឹង​ក្បាល​អ្នក​ដែរ ពី​ព្រោះ​អ្នក​នឹង​ធ្វើ​ឲ្យ​សក់​១​សរសៃ​ត្រឡប់​ទៅ​ជា​ស​ ឬ​ជា​ខ្មៅ​ពុំ​បាន​ទេ

    37 ត្រូវ​ឲ្យ​ចេញ​សំដី​ថា​តែ​ មែន (គឺ) មែន ឬ ទេ (គឺ)ទេ ​( “មែន” ឲ្យ​ប្រាកដ​ជា “មែន” បើ “ទេ”

    ឲ្យ​ប្រាកដ​ជា“ទេ”)ប៉ុណ្ណោះ សេចក្តី​ណា​ដែល​លើស​(ពាក្យ​ពន្លើស)អំពី​នោះ​ទៅ

    នោះ​មក​តែ​ពី​អា​(​មារ)កំណាច​ទេ។

     

    10. ចូរទៅយោជន៍​(ម៉ាយ)ទី២ ម៉ាថាយ 5: 38-42 ព្រះគម្ពីរប៊ីប

    10. Go the second mile— Matthew 5:38-42 Amplified Bible (AMP)

    38. អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី ដែល​ថ្លែង​ទុក​ថា «ភ្នែក​ឲ្យ​ធួន(សង)​នឹង​ភ្នែក ហើយ​ធ្មេញ​ឲ្យ​ធួន(សង)​នឹង​ធ្មេញ»

    [ការផ្តន្ទាទោសដែលសមនឹងបទល្មើសនេះ] 39. ប៉ុន្តែខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា

    កុំ​ឲ្យ​តតាំង​នឹង​អំពើ​អាក្រក់​[ដែលប្រមាថអ្នកឬរំលោភលើសិទ្ធិរបស់អ្នក]ឡើយ បើ​អ្នក​ណា [ក] ​ទះ​កំផ្លៀង​ស្តាំ​នៃ​អ្នក

    នោះ​ត្រូវ​តែ​បែរ​កំផ្លៀង​ម្ខាង​ទៅ​ឲ្យ​ទៀត [គ្រាន់តែមិនអើពើការជេរប្រមាថឬ ការខាតបង់តូចតាច និងមិនតបតរ​​ រឺសងសឹក-

    រក្សាសេចក្តីថ្លៃថ្នូររបស់អ្នក, រក្សាតំលៃ​ និង​ភាពល្អរបស់អ្នក] ។

    40. បើ​អ្នក​ណា​ប្តឹង​ចង់​យក​អាវ​ខ្លី​របស់​អ្នក នោះ​ [ខ] ត្រូវ​បើក​ឲ្យ​គេ​យក​ទាំង​អាវ​វែង​ផង

    [ត្បិតព្រះអម្ចាស់នឹងតបស្នងសងជនល្មើស]

    41. បើ​អ្នក​ណា[គ] ​បង្ខំ​ឲ្យ​អ្នក​ទៅ​អស់​១​យោជន៍​(ម៉ាយ) នោះ​ចូរ​ទៅ​ជា​មួយ​នឹង​គេ​ដល់​២​យោជន៍​ផង

    42. ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សូម ហើយ​កុំ​ឲ្យ​គេច​ចេញ​ពី​អ្នក​ណា​ដែល​ចង់​ខ្ចី​អ្នក​ឡើយ។

    ====================================

    ====================================

    ម៉ាកុស16:17 ព្រះគម្ពីរប៌ីប បកប្រែតាមកំណែ​ទំរង់បោះពុម្ពថ្មីរបស់កាតូលិក(NRSVCE)

    Mark 16:17 New Revised Standard Version Catholic Edition (NRSVCE)

    ទី​សំគាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា គេ​នឹង​ដេញ​អារក្ស​ដោយ​នូវ​ឈ្មោះ​ខ្ញុំ

    ហើយ​និង​ចេះ​និយាយ​ភាសា​ថ្មី ។

    ====================================

    យ៉ាកុប 1:22 ព្រះគម្ពីរប៌ីប James 1:22 New King James Version (NKJV)

    ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ។

    យ៉ាកុប 4:6 ព្រះគម្ពីរប៌ីប James 4:6 (NRSVCE)

    តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​កាន់​តែ​ខ្លាំង​ឡើងហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា

    «ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ(អំនួត)

    តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា(ប្រណី​សន្ដោស​អស់​អ្នក​ដែល​ដាក់ខ្លួន​)វិញ»។

    ====================================

    កូរិនថូស​ទី 2 13​: 5 ព្រះគម្ពីរប៌ីប ​2 Corinthians 13:5 Amplified Bible (AMP)

    ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្តី​ជំនឿ​ឬ​ទេ ចូរ​ល្បង​ខ្លួន​មើល​ចុះ

    តើ​អ្នក​រាល់​គ្នា​មិន​យល់​ឃើញ​ថា(ឆ្លងកាត់នូវ​បទ​ពិសោធនិងចំរើនកើន​ឡើង​​នូវអ្វីដែល​មិន​ធ្លាប់​មានថា​)

    ព្រះយេស៊ូវគ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ​អី លើក​តែ​អ្នក​រាល់​គ្នា​ត្រូវ​កាត់​ចោល​ចេញ​ប៉ុណ្ណោះ ។

    ====================================

    កាឡាទី 6​:3 ព្រះគម្ពីរប៌ីប Galatians 6:3 New King James Version (NKJV)

    ដ្បិត​បើ​អ្នក​ណា​គិត​ស្មាន​ថា​ខ្លួន​ជា​អ្វីៗ តែ​មិន​ជា​អ្វី​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ខ្លួន​ឯង​ហើយ។

    ====================================

    កូរិនថូស​ទី 1 8​:2 ​ ​ព្រះគម្ពីរប៌ីប 1 Corinthians 8:2 Easy-to-Read Version (ERV)

    បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ចេះ​អ្វី នោះ​មិន​ទាន់​បាន​ចេះ​តាម​ដែល​គួរ​ចេះ​នោះ​នៅ​ឡើយ​ទេ ។

    ====================================

    លូកា 10​: 26-28 (ព្រះគម្ពីរប៌ីប)

    Luke 10:26-28 New Revised Standard Version Catholic Edition (NRSVCE)

    26. ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ក្នុង​ក្រឹត្យវិន័យ តើ​មាន​កត់​ទុក​យ៉ាង​ដូច​ម្តេច​ខ្លះ តើ​អ្នក​មើល​យល់​ដូច​ម្តេច 27.

    អ្នក​នោះ​ទូល​ថា «ឯង​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កំឡាំង

    ហើយ​អស់​អំពី​គំនិត​ឯង ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ»

    28. ទ្រង់​មាន​ព្រះបន្ទូល​តប​ថា អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត

     

    As Christ has commanded, spread the good news and share...Share on FacebookShare on Google+Tweet about this on TwitterShare on LinkedIn
Comments are closed.