• 03 February 2016 – ព្រះវិញ្ញាណបរិសុទ្ធ

    Listen to this audio recording, based on the Word of GOD, now!

    Scriptures Referenced
    អំណាច​នៃ​ព្រះគ្រីស្ទ​ប្រចាំថ្ងៃ 02-02-16 ព្រះវិញ្ញាណបរិសុទ្ធ
    Power of CHRIST daily 02-02-16 The  Holy Spirit
    ============================== ====================
    អេសាយ 11: 2 បកប្រែតាម ព្រះគម្ពីរសម្រាយ  Isaiah 11:2Amplified Bible (AMP)
    2 ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងសណ្ឋិតលើអ្នកនោះ
    គឺជាព្រះវិញ្ញាណនៃប្រាជ្ញានិងយោបល់, ជាព្រះវិញ្ញាណនៃគំនិតវៀងវៃនិងបទ្ធានុភាព,
    ជាព្រះវិញ្ញាណនៃចំនេះដឹងនិង [ការគោរពកោតខ្លាចនិងការគោរពប្រតិបត្តិ] ដល់ព្រះជាម្ចាស់។
    ============================== ==========
    យ៉ូហាន 15:26 បកប្រែតាម ព្រះគម្ពីរភាសាខ្មែរសម្រាយ  (AMP)
    John 15:26Amplified Bible (AMP)
    26 ប៉ុន្តែកាលណាព្រះដ៏ជាជំនួយ (ដែលមកកំសាន្តចិត្ត  ជួយការពារផ្តល់គំនិត
    ជាទីប្រឹក្សា   នៅក្បែរ)យាងមក  ដែលខ្ញុំនឹងចាត់មកពីព្រះបិតាអោយមកអ្នករាល់គ្នា
    គឺជាព្រះវិញ្ញាណនៃសេចក្តីពិតដែលមកពីព្រះបិតា ទ្រង់នឹងថ្លែងទីបន្ទាល់និងធ្វើបន្ទាល់ពីខ្ញុំ។
    ============================== ============
    យ៉ូហាន 16: 7-11 បកប្រែតាម ព្រះគម្ពីរភាសាខ្មែរសម្រាយ  (AMP)
    John 16:7-11Amplified Bible (AMP)
    7 ប៉ុន្តែ ខ្ញុំសូមប្រាប់អ្នករាល់គ្នាតាមត្រង់ថា   បើខ្ញុំទៅទើបមានប្រយោជន៍ដល់អ្នករាល់គ្នា
    បើខ្ញុំមិនទៅទេ  ព្រះដ៏ជាជំនួយ [មួយនោះ]  (ដែលមកកំសាន្តចិត្ត  ជួយការពារផ្តល់គំនិត
    ជាទីប្រឹក្សា  និងនៅក្បែរ)នឹងមិនមករកអ្នករាល់គ្នាឡើយ។ ប៉ុន្តែប្រសិនបើខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គ (ព្រះវិញ្ញាណបរិសុទ្ធ) អ្នក [ដើម្បីអោយមាននៅក្នុងការប្រកបការយ៉ាងជិតស្និទ្ធជាមួយអ្នក] ។ 8 ហើយនៅពេលដែលទ្រង់យាងមក ព្រះអង្គនឹងបញ្ជាក់អោយពិភពលោកអំពី [កំហុសនៃការ] ប្រព្រឹត្ដអំពើបាប [និងតម្រូវការសម្រាប់ព្រះអង្គសង្គ្រោះមួយ] និងអំពីសេចក្ដីសុចរិត និងអំពីការកាត់ទោស:
    9 គឺពីអំពើបាប [និងធម្មជាតិពិតរបស់វា] ព្រោះពួកគេ មិនជឿលើខ្ញុំ [និងសាររបស់ខ្ញុំ] 10 ពីសេចក្ដីសុចរិត [សុចរិតផ្ទាល់ខ្លួននិងការកោតខ្លាចព្រះ] ព្រោះខ្ញុំទៅឯព្រះវរបិតាខ្ញុំ  ហើយអ្នករាល់គ្នានឹងឃើញខ្ញុំទៀតទេ 11 អំពីការកាត់ទោស [ច្បាស់របស់វា] ព្រោះចៅហ្វាយរបស់លោកីយ៍នេះ (សាតាំង) បានត្រូវវិនិច្ឆ័យនិងទទួល(ផ្ដន្ទា)ទោស។
    ============================== ===========
    អេភេសូ 1: 13-14 បកប្រែតាម ព្រះគម្ពីរភាសាខ្មែរសម្រាយ  (AMP)
    Ephesians 1:13-14Amplified Bible (AMP)
    13 ក្នុងទ្រង់  នៅពេលដែលអ្នកបានឮព្រះបន្ទូលនៃសេចក្ដីពិត  គឺជាដំណឹងល្អនៃសេចក្ដីសង្គ្រោះរបស់អ្នករាល់គា្ន [ជាលទ្ធផល] បានជឿលើព្រះយេស៊ូ ហើយបានទទួលសញ្ញាដៅសំគាល់ពីព្រះវិញ្ញាណបរិសុទ្ធតាមព្រះបន្ទូល [មួយដែលបានសន្យាដោយព្រះគ្រីស្ទ] ជាម្ចាស់និងការពារ [ដោយព្រះ]
    14 ព្រះវិញ្ញាណនេះគឺជាការធានា[មួយ]  [ជាទីបញ្ចាំចិត្ត, ជាការសន្យា អោយដឹងជាមុន] នៃកេរដំណែល(មរតក)របស់យើង  រហូតទាល់តែបានប្រោសលោះប្រជារាស្រ្តរបស់ព្រះអង្គជាស្ថាពរ [ទិញ] កម្មសិទ្ទ [សំរាប់អ្នកជឿទ្រង់] ដើម្បីអោយគេលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
    ============================== ============
    យ៉ូហាន 16: 13 បកប្រែតាម ព្រះគម្ពីរភាសាខ្មែរសម្រាយ  (AMP)
    John 16:13Amplified Bible (AMP)
    13 ប៉ុន្ដែនៅពេលដែលព្រះវិញ្ញាណនៃសេចក្ដីពិតយាងមក  ទ្រង់នឹងដឹកនាំអ្នករាល់គា្នចូលទៅក្នុងគ្រប់ទាំងសេចក្តីពិត [សេចក្តីពិតគ្រប់ជំពូក​ និងពេញលេញទាំងស្រុង] ។ ដ្បិតទ្រង់នឹងមានព្រះបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ ប៉ុន្តែព្រះអង្គថ្លែងតែសេចក្តីណាដែលទ្រង់លឺ [ពីព្រះវបិតា- នេះជាសារដែលទាក់ទងនឹងព្រះបុត្រា] ហើយទ្រង់នឹងសំដែងអោយអ្នករាល់គ្នាដឹងការ(អ្វី)ដែលត្រូវមក [នៅពេលអនាគត] ។
    ============================== ===========
    កូរិនថូសទី 1 2: 14 បកប្រែតាម ព្រះគម្ពីរភាសាខ្មែរសម្រាយ  (AMP)
    1 Corinthians 2:14Amplified Bible (AMP)
    4 ប៉ុន្ដែបុរសខាងសាច់ឈាម[អ្នកមិនជឿ]  គេមិនទទួលសេចក្តីអ្វី  [ការបង្រៀននិងវិវរណៈ] នៃឌឯព្រះវិញ្ញាណនៃព្រះទេ, ព្រោះជាសេចក្តីល្ងង់ល្ងើសម្រាប់ពួកគេ [មិនទំនងទាល់តែសោះនិងមិនប្រាកដនិយម]   ហើយពួកគេពុំអាចយល់ទេ  ព្រោះត្រូវពិចារណាយល់ខាងវិញ្ញាណ [គឺគាត់គ្មានសមត្ថភាពដើម្បីវិនិច្ឆ័យរឿងខាងវិញ្ញាណ] ។
    ============================== =========
    រ៉ូម 8: 9-11 បកប្រែតាម ព្រះគម្ពីរភាសាខ្មែរសម្រាយ  (AMP)
    Romans 8:9-11Amplified Bible (AMP)
    9 ប៉ុន្ដែអ្នកមិនមែន [រស់នៅ] ក្នុងសាច់ឈាម [គ្រប់គ្រងដោយនិស្ស័យលោកីយ៍នេះទេ] ប៉ុន្តែខាងព្រះវិញ្ញាណវិញ  ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងបងប្អូនពិត [ដឹកនាំនិងណែនាំអ្នក] ។ ប៉ុន្តែប្រសិនបើនរណាម្នាក់មិនមានព្រះវិញ្ញាណរបស់ព្រះគ្រិស្ដ  អ្នកនោះមិនមែនជាកម្មសិទ្ធិរបស់ទ្រង់ [និងមិនមែនជាកូនរបស់ព្រះ] ។
    10 ប្រសិនបើព្រះគ្រិស្ដគង់នៅក្នុងបងប្អូន    ទោះបី[ធម្មជាតិ] រូបកាយរបស់អ្នកបានស្លាប់ព្រោះតែអំពើបាបក៏ដោយ នោះវិញ្ញាណរបស់អ្នកគឺនៅមានជីវិតដោយសារសេចក្ដីសុចរិត [ដែលទ្រង់បានផ្ដល់អោយ] ។
     11 ហើយប្រសិនបើព្រះវិញ្ញាណនៃព្រះអង្គដែលបានប្រោសព្រះយេស៊ូគ្រិស្តពីអោយមានព្រះជន្មរស់ពីស្លាប់ឡើងស្ថិត(រស់ក្នុង)អ្នករស់គ្នា   នោះព្រះអង្គដែលបានប្រោសព្រះយេស៊ូគ្រិស្តពីអោយមានព្រះជន្មរស់ពីស្លាប់ឡើងវិញ  នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលតែងតែស្លាប់នេះអោយមានជីវិត ដោយព្រោះព្រះវិញ្ញាណរបស់ទ្រង់ដែលរស់នៅក្នុងខ្លួនអ្នករាល់គ្នា។
Comments are closed.