• 06 February 2016 -ព្រះយេស៊ូមានបន្ទូលថា “ប៉ុន្តែមានតែរឿងមួយគត់ដែលជាការចាំបាច់”

    Listen to this audio recording, based on the Word of GOD, now!

    Scriptures Referenced
    អំណាច​នៃ​ព្រះគ្រីស្ទ​ប្រចាំថ្ងៃ 06-02-16
    ព្រះយេស៊ូមានបន្ទូលថា “ប៉ុន្តែមានតែរឿងមួយគត់ដែលជាការចាំបាច់”
    Power of CHRIST daily 06-02-16 JESUS said “but only one thing is necessary”
    ============================== ====================
    លូកា 10: 38-42 បកប្រែតាមព្រះគម្ពីរភាសាសម្រាយ(AMP)
    Luke 10:38-42 Amplified Bible (AMP) Martha and Mary
    នាង​ម៉ាថា និង នាង​ម៉ារា( ម៉ារី)
     38 កាល​កំពុង​តែ​នាំ​គ្នា​ទៅ នោះ​ទ្រង់​យាង​ចូល​ទៅ​ភូមិ​១ [គេហៅថាភូមិបេថានី] ហើយ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ាថា បាន​ទទួល​អញ្ជើញ​ទ្រង់​ទៅ​ក្នុង​ផ្ទះ 39 នាង​មាន​ប្អូន​ស្រី​១​ឈ្មោះ​ម៉ារា នាង​នោះ​បាន​អង្គុយ​ស្តាប់​ព្រះបន្ទូល(ការបង្រៀន) នៅ​ទៀប​ព្រះបាទ​ព្រះអម្ចាស់ 40 ឯ​ម៉ាថា នាង​មាន​ការ​រវល់​ជា​ច្រើន ក៏​ចូល​មក​ទូល​ថា ព្រះអម្ចាស់​អើយ តើ​ទ្រង់​មិន​គិត​ឃើញ​ថា ប្អូន​ខ្ញុំ​ម្ចាស់ វា​ទុក​ខ្ញុំ​ម្ចាស់ ឲ្យ​ខ្វល់ខ្វាយ​បំរើ​តែ​ម្នាក់​ឯង​ទេ​ឬ​អី សូម​ទ្រង់​ប្រាប់​ឲ្យ​វា​មក​ជួយ​ខ្ញុំ​ម្ចាស់​ផង 41 ប៉ុន្តែ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ម៉ាថាៗ​អើយ នាង​ព្រួយ​ចិត្ត​ ខ្វល់ខ្វាយ ​និង​ខិតខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន​ម៉្លេះ 42 មាន​សេចក្តី​តែ​១​ទេ ដែល​សំរាប់​ត្រូវ​ការ(ប៉ុន្តែមានតែរឿងមួយគត់ដែលជាការចាំបាច់) ឯ​ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ [ដែលបដើម្បីផលប្រយោជន៍របស់គាត់] ដែល​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ។
    ============================== ==========
    ម៉ាថាយ 6:33 បកប្រែតាមព្រះគម្ពីរភាសាសម្រាយ(AMP)
    Matthew 6:33 Amplified Bible (AMP)
    33. (ជាដំបូងនិងសំខាន់បំផុត) ចូរ​ស្វែង​រក (ក្នុងគោលបំណង និងការខិតខំដើម្បីអោយបាន)​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន(របៀបដែលទ្រង់ធ្វើការ ភាពត្រឹមត្រូវ ចិត្ដគំនិតនិងអត្តចរិកនៃព្រះ) ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង ។
    ============================== =========
    រ៉ូម 14:17 បកប្រែតាមព្រះគម្ពីរភាសាសម្រាយ(AMP)
    Romans 14:17 Amplified Bible (AMP)
    17. ដ្បិត​នគរ​ព្រះ(ព្រះរាជ្យ)​មិន​មែនជា​ការ​ស៊ី ឬ​ផឹក​នោះ​ទេ [អ្វីដែលនរណាម្នាក់ចូលចិត្ត] មួយ ប៉ុន្តែគឺជាសេចក្ដីសុចរិត  សេចក្ដីសុខសាន្ដ(សេចក្តី​មេត្រី)  និង សេចក្តីអំណរដែលមកពីព្រះវិញ្ញាណបរិសុទ្ធ​វិញ​ទេ​តើ។
    ========================================
    យ៉ាកុប 1:22  ព្រះគម្ពីរប៌ីប​   James 1:22   New King James Version (NKJV)
    22. ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ
    យ៉ាកុប 4​:6 ព្រះគម្ពីរប៌ីប​
    James 4:6   New Revised Standard Version Catholic Edition (NRSVCE)
    6. តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​កាន់​តែ​ខ្លាំង​ឡើង ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា «ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ(អំនួត)   តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា(ប្រណី​សន្ដោស​អស់​អ្នក​ដែល​ដាក់ខ្លួន​)វិញ»។
    ============================== ======================
    កូរិនថូស​ទី 2 13​: 5 ព្រះគម្ពីរប៌ីប ​ 2 Corinthians 13:5  Amplified Bible (AMP)
    5. ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្តី​ជំនឿ​ឬ​ទេ ចូរ​ល្បង​ខ្លួន​មើល​ចុះ តើ​អ្នក​រាល់​គ្នា​មិន​យល់​ឃើញ​ថា(ឆ្លងកាត់នូវ​បទ​ពិសោធនិងចំរើនកើន​ឡើង​​នូវអ្វីដែល​មិន​ធ្លាប់​មានថា​) ព្រះយេស៊ូវគ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ​អី លើក​តែ​អ្នក​រាល់​គ្នា​ត្រូវ​កាត់​ចោល​ចេញ​ប៉ុណ្ណោះ
    ============================== ======================
    កាឡាទី 6​:3 ព្រះគម្ពីរប៌ីប    Galatians 6:3 New King James Version (NKJV)
    3. ដ្បិត​បើ​អ្នក​ណា​គិត​ស្មាន​ថា​ខ្លួន​ជា​អ្វីៗ តែ​មិន​ជា​អ្វី​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ខ្លួន​ឯង​ហើយ។
    ============================== ======================
    កូរិនថូស​ទី 1 8​:2​   ​ព្រះគម្ពីរប៌ីប  1 Corinthians 8:2 Easy-to-Read Version (ERV)
    2. បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ចេះ​អ្វី នោះ​មិន​ទាន់​បាន​ចេះ​តាម​ដែល​គួរ​ចេះ​នោះ​នៅ​ឡើយ​ទេ។
    ============================== ======================
    លូកា 10​: 26-28 (ព្រះគម្ពីរប៌ីប)
    Luke 10:26-28   New Revised Standard Version Catholic Edition (NRSVCE)
    26. ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ក្នុង​ក្រឹត្យវិន័យ តើ​មាន​កត់​ទុក​យ៉ាង​ដូច​ម្តេច​ខ្លះ តើ​អ្នក​មើល​យល់​ដូច​ម្តេច 27. អ្នក​នោះ​ទូល​ថា «ឯង​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កំឡាំង ហើយ​អស់​អំពី​គំនិត​ឯង ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ» 28. ទ្រង់​មាន​ព្រះបន្ទូល​តប​ថា អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត។
    ============================== ==========
    សូមព្រះជាម្ចាស់នៃសេចក្តីសុខសាន្តប្រទានព្រះពរដល់អ្នក​
    ក្នុង​អង្គ​ព្រះ​គ្រិស្ដ
    អំណាច​នៃ​ព្រះគ្រីស្ទ​ប្រចាំថ្ងៃ
    បញ្ជី​នាមទាំងឡាយ​នៃ​ទិន្នន័យពី​មុន​​អាច​រក​បាន​តាម:
    ភាសាអង់គ្លេស​: http://graceoflife. com/power-of-christ-daily
    Tamil : http://graceoflife.com/ category/tamil/pocd-tamil/
    ការ​ផ្តល់​ប្រឹក្សា​និង​ការ​អធិស្ឋាន​​សម្រាប់​បញ្ហា​ណាមួយ​និងបញ្ហា​ទាំងអស់ (មានភាសា​ជា​ច្រើន​) សម្រាប់​ជំនួយ​ សូម​ចុច​: http​: // graceoflife.com/contact
Comments are closed.