18 February 2016 – តើទេវតាជួយអ្នកទេ
Listen to this audio recording, based on the Word of GOD, now!
Scriptures Referenced
ម៉ាថាយ 4: 11 ព្រះគម្ពីរភាសាខ្មែរសម្រាយ (amp)
Matthew 4:11 Amplified Bible (AMP)
ពេលនោះមារបានចាកចេញពីទ្រង់ ហើយមានពួកទេវតានាំគ្នាចូលមកគាល់និងបំរើព្រះអង្គ [នាំ យកអាហារនិងបម្រើទ្រង់]។
====================================
និក្ខមនំ 14:19 ព្រះគម្ពីរភាសាខ្មែរសម្រាយ (amp)
Exodus 14:19 Amplified Bible (AMP)
ទេវតារបស់ព្រះជាម្ចាស់ ដែលពីមុននៅខាងមុខជនជាតិអ៊ីស្រាអែល បានទៅនៅខាងក្រោយពួកគេ រីឯដុំពពកដែលនៅខាងមុខ ក៏ទៅនៅខាងក្រោយពួកគេដែរ។
====================================
ទំនុកតម្កើង 34: 7 ព្រះគម្ពីរភាសាខ្មែរសម្រាយ (amp)
Psalm 34:7 Amplified Bible (AMP)
ទេវតារបស់ព្រះអម្ចាស់ថែរក្សាការពារ អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ [ដោយការគោរពគួរឱ្យកោតសរសើរ ដែលផុសពីគំនិតនិងថ្វាយបង្គំទ្រង់ជាមួយការស្តាប់បង្គាប់] ហើយទ្រង់រំដោះពួកគេឲ្យរួចពីគ្រោះថ្នាក់គ្រប់គ្នា។
====================================
ទំនុកតម្កើង 91:11 ព្រះគម្ពីរប៊ីប
Psalm 91:11 Amplified Bible (AMP)
ដ្បិតទ្រង់នឹងបង្គាប់ដល់ពួកទេវតារបស់ទ្រង់ពីដំណើរឯង ឲ្យបានថែរក្សាឯង ក្នុងគ្រប់ទាំងផ្លូវរបស់ឯង [នៃការស្តាប់បង្គាប់និងសេវាកម្ម] ។
====================================
ហេព្រើរ 1:14 ព្រះគម្ពីរប៊ីប
Hebrews 1:14 Amplified Bible (AMP)
តើពួកទេវតាទាំងនោះមិនមែនជាវិញ្ញាណបំរើ (ដែលទ្រង់)បានចាត់មក សំរាប់ការងារជួយ (បម្រើ រួមដំណើរជាមួយការពារ) ដល់ពួកដែលត្រូវទទួលសេចក្តីសង្គ្រោះជាមរដកទេឬអី។ [គឺពួកទេវតាហ្នឹងហើយ!]
====================================
ហេព្រើរ 13: 2 ព្រះគម្ពីរភាសាខ្មែរសម្រាយ (amp)
Hebrews 13:2 Amplified Bible (AMP)
សូមកុំភ្លេចទទួលអ្នកដទៃយ៉ាងរាក់ទាក់ [ជាពិសេសក្នុងចំណោមក្រុមគ្រួសារនៃអ្នកជឿ ដោយរុះរាយ ស្និទ្ធស្នាលរាក់ទាក់ និង សន្ដោសប្រណី ការចែករំលែកភាពសុខស្រួលនៃផ្ទះរបស់អ្នក ការធ្វើដោយសទ្ធាជ្រះថ្លា] ដោយទទួលអ្នកដទៃដូច្នេះ អ្នកខ្លះបានទទួលទេវតា*ទាំងមិនដឹងខ្លួន។
====================================
រ៉ូម 1 : 24-25 បកប្រែតាមកំណែទំរង់បោះពុម្ពថ្មីរបស់កាតូលិក (NRSVCE)
Romans1:24-25 New Revised Standard Version Catholic Edition (NRSVCE)
24. ហេតុនោះបានជាព្រះ ទ្រង់ប្រគល់គេទៅឯសេចក្តីស្មោកគ្រោក តាមចិត្តគេប្រាថ្នាចង់បាន (ទំនើងចិត្ដលោភលន់របស់ខ្លួន)ក្នុងការមិនបរិសុទ្ទ រហូតដល់ទៅបន្ថោករូបកាយរបស់ខ្លួនឯងផ្ទាល់ទៀតផង។
25. គេបានផ្លាស់សេចក្តីពិតនៃព្រះ ឲ្យទៅជាសេចក្តីភូតភរវិញ ពួកគេនិយមព្រះក្លែងក្លាយជាជាងព្រះដ៏ពិតប្រាកដ ហើយនាំគ្នាថ្វាយបង្គំ និងគោរពបម្រើអ្វីៗដែលព្រះជាម្ចាស់បង្កើត ជាជាង(រឺជំនួស)គោរពបម្រើព្រះដែលបានបង្កើតអ្វីៗទាំងអស់នោះវិញ។ សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច! អាម៉ែន!។
====================================
កូឡូស 2: 18 បកប្រែតាមកំណែទំរង់បោះពុម្ពថ្មីរបស់កាតូលិក(NRSVCE)
Colossians 2:18 New Revised Standard Version Catholic Edition (NRSVCE)
មិនត្រូវឲ្យនរណាម្នាក់មកបង្វែរអ្នកចេញពីរង្វាន់ដែលអ្នកត្រូវទទួល ដោយធ្វើឫកជាដាក់ខ្លួន ឬគោរពទេវតានោះឡើយ។ ជនបែបនេះតែងយកការនិមិត្តឃើញរបស់ខ្លួនមកធ្វើជាទីសំអាង ហើយគេអួតបំប៉ោងឥតបានការតាមគំនិតលោកីយ៍។
====================================
====================================
លូកា16:17 ព្រះគម្ពីរប៌ីប បកប្រែតាមកំណែទំរង់បោះពុម្ពថ្មីរបស់កាតូលិក(NRSVCE)
Mark 16:17 New Revised Standard Version Catholic Edition (NRSVCE)
ទីសំគាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ ហើយនិងចេះនិយាយភាសាថ្មី ។
====================================
យ៉ាកុប 1:22 ព្រះគម្ពីរប៌ីប
James 1:22 New King James Version (NKJV)
ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ។
យ៉ាកុប 4:6 ព្រះគម្ពីរប៌ីប
James 4:6 (NRSVCE)
តែទ្រង់ផ្តល់ព្រះគុណមកកាន់តែខ្លាំងឡើងហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា «ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ(អំនួត) តែទ្រង់ផ្តល់ព្រះគុណមកពួករាបសា(ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន)វិញ»។
====================================
កូរិនថូសទី 2 13: 5 ព្រះគម្ពីរប៌ីប
2 Corinthians 13:5 Amplified Bible (AMP)
ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ តើអ្នករាល់គ្នាមិនយល់ឃើញថា(ឆ្លងកាត់នូវបទពិសោធនិងចំរើនកើនឡើងនូវអ្វីដែលមិនធ្លាប់មានថា) ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ ។
====================================
កាឡាទី 6:3 ព្រះគម្ពីរប៌ីប
Galatians 6:3 New King James Version (NKJV)
ដ្បិតបើអ្នកណាគិតស្មានថាខ្លួនជាអ្វីៗ តែមិនជាអ្វីសោះ អ្នកនោះឈ្មោះថាបញ្ឆោតខ្លួនឯងហើយ។
====================================
កូរិនថូសទី 1 8:2 ព្រះគម្ពីរប៌ីប
1 Corinthians 8:2 Easy-to-Read Version (ERV)
បើអ្នកណាស្មានថាខ្លួនចេះអ្វី នោះមិនទាន់បានចេះតាមដែលគួរចេះនោះនៅឡើយទេ ។
====================================
លូកា 10: 26-28 (ព្រះគម្ពីរប៌ីប)
Luke 10:26-28 New Revised Standard Version Catholic Edition (NRSVCE)
26. ទ្រង់មានព្រះបន្ទូលឆ្លើយថា ក្នុងក្រឹត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះ តើអ្នកមើលយល់ដូចម្តេច 27. អ្នកនោះទូលថា «ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកំឡាំង ហើយអស់អំពីគំនិតឯង ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ»
28. ទ្រង់មានព្រះបន្ទូលតបថា អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត