• 27 February 2016 – សន្សំទ្រព្យសម្បត្ដិទុកនៅស្ថានបរមសុខ

    Listen to this audio recording, based on the Word of GOD, now!

    Scriptures Referenced

     

    អំណាចនៃព្រះគ្រិស្ដប្រចាំថ្ងៃ 27-02-16 សន្សំទ្រព្យសម្បត្ដិទុកនៅស្ថានបរមសុខ

    ម៉ាថាយ 6: 19-21 ព្រះគម្ពីរខ្មែរសម្រាយ

    Matthew 6:19-21 Amplified Bible (AMP)

    19 «កុំ​សន្សំ​ទ្រព្យ​សម្បត្តិ​[សម្ភារះ] ទុក​សម្រាប់​ខ្លួន នៅ​លើ​ផែន‌ដី ជា​កន្លែង​ដែល​មាន​កណ្ដៀរ និង​ច្រែះ​ស៊ី

    ជា​កន្លែង​ដែល​មាន​ចោរ​ទម្លាយ​ជញ្ជាំង​ចូល​មក​លួច​ប្លន់​នោះ​ឲ្យ​សោះ។

    20 ចូរ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​នៅ​ស្ថាន​បរម‌សុខ*​(ស្ថានសួគ៏) វិញ ជា​ស្ថាន​ដែល​គ្មាន​កណ្ដៀរ

    និង​ច្រែះ​ស៊ី​ជា​ស្ថាន​ដែល​គ្មាន​ចោរ​ទម្លាយ​ជញ្ជាំង​ចូល​មក​លួច​ប្លន់​ឡើយ

    21ដ្បិត​ទ្រព្យ​សម្បត្តិ​អ្នក​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ» [បំណងប្រាថ្នា,

    ភាពចង់បានរបស់អ្នក វាស្ថិតនៅជីវិតរបស់អ្នកដែលជាចំនុចកណ្តាល] ។

    ====================================

    ធីម៉ូថេទី2 4: 8 ព្រះគម្ពីរខ្មែរសម្រាយ

    2Timothy 4:8 New Revised Standard Version Catholic Edition (NRSVCE)

    ឥឡូវនេះ ព្រះ‌អម្ចាស់​ជា​ចៅ‌ក្រម​ដ៏​សុចរិត បាន​បម្រុង​ភួង​ជ័យ​នៃ​សេចក្ដី​សុចរិត​ទុក​សម្រាប់​ខ្ញុំ

    ហើយ​ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​ខ្ញុំ នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​យាង​មក ទ្រង់​មិន​ត្រឹម​តែ​ប្រទាន​ឲ្យ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ

    គឺ​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់ ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ​យាង​មក​យ៉ាង​ឱឡា‌រិក​​ដែរ។

    ====================================

    កូរិនថូសទី1 10: 31 ព្រះគម្ពីរខ្មែរសម្រាយ

    1 Corinthians 10:31 New King James Version (NKJV)

    ដូច្នេះ ទោះ​បី​បង‌ប្អូន​ពិសា​ម្ហូប​អាហារ​អ្វី ពិសា​ភេសជ្ជៈ​អ្វី ឬ​ទោះ​បី​បង‌ប្អូន​ធ្វើ​ការ​អ្វី​ក៏​ដោយ ត្រូវ​ធ្វើ​ទាំង​អស់

    ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់។

    ====================================

    កូឡុស 3: 23-24 ព្រះគម្ពីរខ្មែរសម្រាយ

    Colossians 3:23-24Amplified Bible (AMP)

    23. ហើយ​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ[ការងាររបស់អ្វីដែលអ្នកអាចធ្វើបាន] ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត

    [ត្រូវខិតខំប្រឹងប្រែងអោយល្អនិងខ្លាំងបំផុត] ទុក​ដូច​ជា​[អ្វីដែលបានធ្វើ] ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់

    មិន​មែន​ដល់​មនុស្ស​ទេ

    24. ដោយ​ដឹង​[យ៉ាងប្រាកដ] ថា​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​[ដ៏អស្ចារ្យបំផុត]

    ជា​មរដក​អំពី​ព្រះអម្ចាស់​មក(មិនមែនមកពីមនុស្សទេ) ដ្បិត​អ្នក​រាល់​គ្នា​ជា​អ្នក​បំរើ​របស់​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់។

    ====================================

    រ៉ូម 8: 18 ព្រះគម្ពីរភាសាខ្មែរសម្រាយ

    Romans 8:18 Amplified Bible (AMP)

    ខ្ញុំយល់​ឃើញ [តាមទស្សនៈនៃសេចក្ដីជំនឿ] ​ថា

    ទុក្ខ​លំបាក​នា​បច្ចុប្បន្ន‌កាល​ពុំ​អាច​ប្រៀប​ផ្ទឹម​នឹង​សិរី‌រុងរឿងដែល​ព្រះ‌ជា‌ម្ចាស់​សម្តែង​ឲ្យ​យើង​ឃើញ

    នៅ​អនាគត‌កាល​នោះ​បាន​ឡើយ។

    ====================================

    ====================================

    ម៉ាកុស16:17 ព្រះគម្ពីរប៌ីប បកប្រែតាមកំណែ​ទំរង់បោះពុម្ពថ្មីរបស់កាតូលិក(NRSVCE)

    Mark 16:17 New Revised Standard Version Catholic Edition (NRSVCE)

    ទី​សំគាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា គេ​នឹង​ដេញ​អារក្ស​ដោយ​នូវ​ឈ្មោះ​ខ្ញុំ

    ហើយ​និង​ចេះ​និយាយ​ភាសា​ថ្មី ។

    ====================================

    យ៉ាកុប 1:22 ព្រះគម្ពីរប៌ីប James 1:22 New King James Version (NKJV)

    ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ។

    យ៉ាកុប 4:6 ព្រះគម្ពីរប៌ីប James 4:6 (NRSVCE)

    តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​កាន់​តែ​ខ្លាំង​ឡើងហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា

    «ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ(អំនួត)

    តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា(ប្រណី​សន្ដោស​អស់​អ្នក​ដែល​ដាក់ខ្លួន​)វិញ»។

    ====================================

    កូរិនថូស​ទី 2 13​: 5 ព្រះគម្ពីរប៌ីប ​2 Corinthians 13:5 Amplified Bible (AMP)

    ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្តី​ជំនឿ​ឬ​ទេ ចូរ​ល្បង​ខ្លួន​មើល​ចុះ

    តើ​អ្នក​រាល់​គ្នា​មិន​យល់​ឃើញ​ថា(ឆ្លងកាត់នូវ​បទ​ពិសោធនិងចំរើនកើន​ឡើង​​នូវអ្វីដែល​មិន​ធ្លាប់​មានថា​)

    ព្រះយេស៊ូវគ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ​អី លើក​តែ​អ្នក​រាល់​គ្នា​ត្រូវ​កាត់​ចោល​ចេញ​ប៉ុណ្ណោះ ។

    ====================================

    កាឡាទី 6​:3 ព្រះគម្ពីរប៌ីប Galatians 6:3 New King James Version (NKJV)

    ដ្បិត​បើ​អ្នក​ណា​គិត​ស្មាន​ថា​ខ្លួន​ជា​អ្វីៗ តែ​មិន​ជា​អ្វី​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ខ្លួន​ឯង​ហើយ។

    ====================================

    កូរិនថូស​ទី 1 8​:2 ​ ​ព្រះគម្ពីរប៌ីប 1 Corinthians 8:2 Easy-to-Read Version (ERV)

    បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ចេះ​អ្វី នោះ​មិន​ទាន់​បាន​ចេះ​តាម​ដែល​គួរ​ចេះ​នោះ​នៅ​ឡើយ​ទេ ។

    ====================================

    លូកា 10​: 26-28 (ព្រះគម្ពីរប៌ីប)

    Luke 10:26-28 New Revised Standard Version Catholic Edition (NRSVCE)

    26. ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ក្នុង​ក្រឹត្យវិន័យ តើ​មាន​កត់​ទុក​យ៉ាង​ដូច​ម្តេច​ខ្លះ តើ​អ្នក​មើល​យល់​ដូច​ម្តេច 27.

    អ្នក​នោះ​ទូល​ថា «ឯង​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កំឡាំង

    ហើយ​អស់​អំពី​គំនិត​ឯង ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ»

    28. ទ្រង់​មាន​ព្រះបន្ទូល​តប​ថា អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត

Comments are closed.