• 29 February 2016 – សួរ និង ការប្រព្រឹត្តទៅកាន់អ្នកដទៃ

    Listen to this audio recording, based on the Word of GOD, now!

    Scriptures Referenced

     

    អំណាចនៃព្រះគ្រិស្ដប្រចាំថ្ងៃ  29-02-16 សួរ និង ការប្រព្រឹត្តទៅកាន់អ្នកដទៃ

     

    18 ទូលសូម ស្វែងរក គោះ ម៉ាថាយ 7: 7-8 ព្រះគម្ពីរប៊ីប

    18. Ask, seek, and knock— Matthew 7:7-8 New Revised Standard Version Catholic Edition (NRSVCE)

    ៧ ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក

    ៨ ដ្បិត​អស់​អ្នក​ណា​ដែល​សូម នោះ​រមែង​(នឹង)បាន អ្នក​ណា​ដែល​រក នោះ​រមែង(នឹង)​ឃើញ

    ហើយ​នឹង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ

    19 ការប្រព្រឹត្ត(ធ្វើអ្វី)ទៅកាន់អ្នកដទៃ- ម៉ាថាយ 7:12 ព្រះគម្ពីរប៊ីប

    19. Do unto others— Matthew 7:12 Amplified Bible (AMP)

    ដូច្នេះ អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ

    ដ្បិត​នេះ​ឯង​ជា[សារៈសំខាន់នៃ] ​ក្រឹត្យវិន័យ ហើយ​ជា​សេចក្តី​ទំនាយ​[ការសរសេរ] របស់​ពួក​ហោរា។

    ====================================

    វិនិច្ឆ័យមិនបាន Judge not

    ម៉ាថាយ 7:1-2 បកប្រែតាម Amplified Bible (AMP)

    Matthew 7:1-2 Amplified Bible (AMP)

    កុំថ្កោលទោសអ្នកដទៃទៀត

    1. “[មួយ] កុំថ្កោលទោស​ រិះគន់ និងកាត់ទោស  [អ្នកផ្សេងទៀតដោយអយុត្តិធម៏

    រឺមិនត្រឹមត្រូវដោយមានចិត្ដគំនិតជាចៅហ្វាយដែលអស្ចារ្យពូកែ បើទោះបីជាអ្នកចៅក្រមកាត់ក្តីម្នាក់Dក៏ដោយ]

    ដូច្នេះអ្នកនឹងមិនត្រូវព្រះកាត់ទោស [ដោយអយុត្តិធម៏] ។

    2 ដ្បិត​អ្នក​រាល់​គ្នា[លាក់ពុត]​ ថ្កោល​ទោសរឺកាត់ក្តី​គេ​យ៉ាង​ណា[នៅពេលដែលអ្នកមានភាពខុសឆ្គងហើយមិនប្រែចិត្ដ]

    នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា

    តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​គេ​ផង​​(​ដូចពេលដែលអ្នកមានសិទ្ធកាត់ទោសពេលមុន)។

    ====================================

    ====================================

    ម៉ាកុស16:17 ព្រះគម្ពីរប៌ីប បកប្រែតាមកំណែ​ទំរង់បោះពុម្ពថ្មីរបស់កាតូលិក(NRSVCE)

    Mark 16:17 New Revised Standard Version Catholic Edition (NRSVCE)

    ទី​សំគាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា គេ​នឹង​ដេញ​អារក្ស​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ហើយ​និង​ចេះ​និយាយ​ភាសា​ថ្មី

    ====================================

    យ៉ាកុប 1:22 ព្រះគម្ពីរប៌ីប James 1:22 New King James Version (NKJV)

    ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ។

    យ៉ាកុប 4:6 ព្រះគម្ពីរប៌ីប James 4:6 (NRSVCE)

    តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​កាន់​តែ​ខ្លាំង​ឡើងហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា

    «ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ(អំនួត)

    តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា(ប្រណី​សន្ដោស​អស់​អ្នក​ដែល​ដាក់ខ្លួន​)វិញ»។

    ====================================

    កូរិនថូស​ទី 2 13​: 5 ព្រះគម្ពីរប៌ីប ​2 Corinthians 13:5 Amplified Bible (AMP)

    ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្តី​ជំនឿ​ឬ​ទេ ចូរ​ល្បង​ខ្លួន​មើល​ចុះ

    តើ​អ្នក​រាល់​គ្នា​មិន​យល់​ឃើញ​ថា(ឆ្លងកាត់នូវ​បទ​ពិសោធនិងចំរើនកើន​ឡើង​​នូវអ្វីដែល​មិន​ធ្លាប់​មានថា​)

    ព្រះយេស៊ូវគ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ​អី លើក​តែ​អ្នក​រាល់​គ្នា​ត្រូវ​កាត់​ចោល​ចេញ​ប៉ុណ្ណោះ ។

    ====================================

    កាឡាទី 6​:3 ព្រះគម្ពីរប៌ីប Galatians 6:3 New King James Version (NKJV)

    ដ្បិត​បើ​អ្នក​ណា​គិត​ស្មាន​ថា​ខ្លួន​ជា​អ្វីៗ តែ​មិន​ជា​អ្វី​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ខ្លួន​ឯង​ហើយ។

    ====================================

    កូរិនថូស​ទី 1 8​:2 ​ ​ព្រះគម្ពីរប៌ីប 1 Corinthians 8:2 Easy-to-Read Version (ERV)

    បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ចេះ​អ្វី នោះ​មិន​ទាន់​បាន​ចេះ​តាម​ដែល​គួរ​ចេះ​នោះ​នៅ​ឡើយ​ទេ ។

    ====================================

    លូកា 10​: 26-28 (ព្រះគម្ពីរប៌ីប)

    Luke 10:26-28 New Revised Standard Version Catholic Edition (NRSVCE)

    26. ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ក្នុង​ក្រឹត្យវិន័យ តើ​មាន​កត់​ទុក​យ៉ាង​ដូច​ម្តេច​ខ្លះ តើ​អ្នក​មើល​យល់​ដូច​ម្តេច 27.

    អ្នក​នោះ​ទូល​ថា «ឯង​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កំឡាំង

    ហើយ​អស់​អំពី​គំនិត​ឯង ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ»

    28. ទ្រង់​មាន​ព្រះបន្ទូល​តប​ថា អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត

Comments are closed.