អំណាចនៃព្រះគ្រីស្ទប្រចាំថ្ងៃ 31-01-16 ការយកឈ្នះចិត្តដ៏រឹងរូស
Power of CHRIST daily 31-01-16 Overcoming Hardened Heart
===========================================
ម៉ាកុស 8: 16-17 បកប្រែតាម ព្រះគម្ពីរភាសាខ្មែរសម្រាយ (amp)
Mark 8:16-17Amplified Bible (AMP)
16 គឺគេរិះគិតគ្នាថា គឺពីព្រោះយើងគ្មាននំបុ័ងទេដឹង[បានជាទ្រង់និយាយបែបនេះ] »
17លព្រះយេស៊ូវបានជ្រាបគំនិត [ការពិភាក្សានេះ] នោះទ្រង់មានព្រះបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នារិះគិត [ការពិត] ពីព្រោះគ្មាននំបុ័ងដូច្នេះ តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនយល់ទេឬអី? តើមានចិត្តរឹងរូសឬអី?
18បីអ្នករាល់គ្នាមានភ្នែក តើមើលមិនឃើញ មានត្រចៀក តើស្តាប់មិនឮ [អ្វីដែលខ្ញុំបាននិយាយ]? ហើយមិនចាំទេឬអី
19កាលខ្ញុំបានកាច់នំបុ័ង៥ឲ្យដល់៥ពាន់នាក់ នោះតើប្រមូលចំណិត ដែលសល់ ដាក់ពេញបានប៉ុន្មានកន្ត្រក គេទូលឆ្លើយថា «ដប់ពីរល្អី»។
===========================================
យ៉ូហាន 8: 43-44 បកប្រែតាម ព្រះគម្ពីរជ្វីហ្វពេញលេញ (CJB)
John 8:43-44Complete Jewish Bible (CJB)
43 តុអ្វីបានជាអ្នករាល់គ្នាមិនយល់សំដីខ្ញុំ គឺមកតែពីស្តាប់ពាក្យខ្ញុំមិនបានប៉ុណ្ណោះ
44 អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា(ចំណង់ចិត្ត) ដែលគាប់ចិត្តដល់ឪពុករបស់អ្នក។ វាជាអ្នកសំឡាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្តីពិត ព្រោះគ្មានសេចក្តីពិតនៅក្នុងវាទេ កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្តីនោះឯង
===========================================
យ៉ូហាន 8: 47 បកប្រែតាមEasy-to-Read Version(ERV)
John 8:47Easy-to-Read Version (ERV)
47 អ្នកណាដែលកើតអំពីព្រះ នោះក៏ស្តាប់តាមព្រះបន្ទូលនៃព្រះដែរ ឯអ្នករាល់គ្នា មិនបានកើតមកពីព្រះទេ បានជាមិនស្តាប់តាមដូច្នេះ។
===========================================
លូកា 6: 43-45 បកប្រែ តាមកំណែទំរង់បោះពុម្ពថ្មីរបស់កាតូលិក (NRSVCE)
Luke 6:43-45New Revised Standard Version Catholic Edition (NRSVCE)
43 ដ្បិតគ្មានដើមឈើល្អណា ដែលមានផលផ្លែអាក្រក់ទេ ក៏គ្មានដើមអាក្រក់ណា ដែលមានផលផ្លែល្អដែរ 44 ពីព្រោះគេស្គាល់ដើមឈើនិមួយៗ ដោយសារតែផ្លែទេ គេមិនដែលបេះផ្លែល្វាពីគុម្ពបន្លា ឬផ្លែទំពាំងបាយជូរពីអញ្ចាញ(គុម្ពបន្លា)ឡើយ 45 ឯមនុស្សល្អ គេក៏យកសេចក្តីល្អ ពីកំណប់ល្អ ដែលកប់ទុកក្នុងចិត្តគេ ហើយមនុស្សអាក្រក់ក៏យកសេចក្តីអាក្រក់ ចេញពីកំណប់អាក្រក់ក្នុងចិត្តខ្លួនដែរ ដ្បិតមាត់គេពោលបញ្ចេញសេចក្តីបរិបូរ ដែលនៅក្នុងចិត្តជានិច្ច។
===========================================
កិច្ចការ 7: 51 បកប្រែ តាមកំណែទំរង់បោះពុម្ពថ្មីរបស់កាតូលិក (NRSVCE)
Acts 7:51New Revised Standard Version Catholic Edition (NRSVCE)
ឱពួកមនុស្សក្បាលរឹង ដែលមានចិត្តមានត្រចៀកមិនកាត់ស្បែកអើយ អ្នករាល់គ្នាចេះតែទាស់ទទឹង នឹងព្រះវិញ្ញាណបរិសុទ្ធជាដរាប ពួកឰយុកោអ្នករាល់គ្នាយ៉ាងណា នោះអ្នករាល់គ្នាក៏យ៉ាងនោះដែរ (ដូចដូនតារបស់អ្នកធ្លាប់ធ្វើដែរ)។
===========================================
សុភាសិត 29: 1បកប្រែតាម ព្រះគម្ពីរសម្រាយ(AMP) ការព្រមាននិងសេចក្តីណែនាំ
Proverbs 29:1Amplified Bible (AMP) Warnings and Instructions
29 អ្នកដែលរឹងរូសនិងបានបដិសេធការបង្រៀន
បន្ទាប់ពីត្រូវបានបន្ទោសញឹកញាប់ (កែតម្រូវ ទទួលការរិះគន់)
នោះនឹងត្រូវវិនាសភ្លាម គ្មានអ្វីជួយបានឡើយ។