Listen to this audio recording, based on the Word of GOD, now!
Scriptures Referenced
យ៉ូហាន 18: 33-38 ព្រះគម្ពីរភាសាខ្មែរសម្រាយ
John 18:33-38 New King James Version (NKJV)
- លោកពីឡាតចូលទៅក្នុងបន្ទាយវិញ រួចហៅព្រះយេស៊ូមកសួរថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាមែនឬ?»។ 34. ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកមានប្រសាសន៍ដូច្នេះ តើមកពីគំនិតរបស់លោកផ្ទាល់ ឬមានអ្នកផ្សេងទៀតជម្រាបលោក?»។ 35. លោកពីឡាតតបវិញថា៖ «ខ្ញុំមិនមែនជាជនជាតិយូដាទេ! គឺជនជាតិរបស់អ្នក និងពួកនាយកបូជាចារ្យទេតើ ដែលបានបញ្ជូនអ្នកមកខ្ញុំ តើអ្នកបានធ្វើអ្វី?»។ 36. ព្រះយេស៊ូ មានព្រះបន្ទូលតបថា៖ «រាជ្យរបស់ខ្ញុំមិនមែននៅក្នុងលោកនេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំនៅក្នុងលោកនេះមែន ពួកបម្រើរបស់ខ្ញុំមុខជានាំគ្នាតយុទ្ធ មិនឲ្យគេបញ្ជូនខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់សាសន៍យូដាបានឡើយ។ ប៉ុន្តែ រាជ្យរបស់ខ្ញុំមិនមែននៅលោកនេះទេ»។ 37. លោកពីឡាតទូលសួរព្រះអង្គថា៖ «បើដូច្នេះ តើអ្នកជាស្ដេចមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកទេតើ ដែលមានប្រសាសន៍ថា ខ្ញុំជាស្ដេច។ ខ្ញុំកើតមក ហើយខ្ញុំមកក្នុងលោកនេះ ដើម្បីផ្ដល់សក្ខីភាពអំពីសេចក្ដីពិត អ្នកណាកើតពីសេចក្ដីពិត អ្នកនោះនឹងស្ដាប់សំឡេងខ្ញុំ»។ 38. លោកពីឡាតទូលព្រះអង្គថា៖ «អ្វីទៅសេចក្ដីពិតនោះ?»។ លោកពីឡាតមានប្រសាសន៍ដូច្នោះហើយ ក៏ចេញទៅជួបជនជាតិយូដាជាថ្មីម្ដងទៀត ប្រាប់ថា៖ «ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះឡើយ។
====================================
យ៉ូហាន 14: 1-6 ព្រះគម្ពីរភាសាខ្មែរសម្រាយ ជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត
John 14:1-6 New King James Version (NKJV) The Way, the Truth, and the Life 1. «កុំរន្ធត់ចិត្តធ្វើអ្វី អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ហើយ សុំជឿលើខ្ញុំផង។ 2. ក្នុងដំណាក់របស់ព្រះបិតាខ្ញុំមានលំនៅជាច្រើន។ បើពុំដូច្នោះទេ ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាថា ខ្ញុំទៅរៀបចំកន្លែងទុកឲ្យអ្នករាល់គ្នាឡើយ។ 3. ពេលខ្ញុំទៅរៀបចំកន្លែងទុកឲ្យអ្នករាល់គ្នារួចហើយ ខ្ញុំនឹងត្រឡប់មកវិញ យកអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅ។ 4. ឯកន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាក៏ស្គាល់ផ្លូវទៅដែរ»។ 5. លោក ថូម៉ាសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ធ្វើដូចម្ដេចឲ្យយើងខ្ញុំអាចស្គាល់ផ្លូវទៅបាន បើយើងខ្ញុំមិនដឹងថាព្រះអង្គយាងទៅទីណាផងនោះ»។ 6. ព្រះយេស៊ូ មានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។
====================================
ធីម៉ូថេទី2 2: 4 ព្រះគម្ពីរប៊ីប
2 Timothy 2:4 Amplified Bible (AMP)
ធម្មតាដែលធ្វើទាហាន នោះមិនដែលជាប់ទាក់ទិននឹងការក្នុងជីវិតនេះទៀតទេ គឺដើម្បីឲ្យបានគាប់ចិត្តដល់អ្នក ដែលកេណ្ឌខ្លួនទៅនោះវិញ។
====================================
របាក្សត្រទី1 29: 15 ព្រះគម្ពីរប៊ីប
1 Chronicles 29: 15 Amplified Bible (AMP)
ពីព្រោះយើងខ្ញុំរាល់គ្នាជាអ្នកដទៃសុទ្ធនៅចំពោះទ្រង់ ហើយជាពួកអ្នកដែលគ្រាន់តែស្នាក់នៅប៉ុណ្ណោះ ដូចជាពួកឰយុកោយើងខ្ញុំរាល់គ្នាដែរ វេលាអាយុយើងខ្ញុំរាល់គ្នានៅផែនដីនេះ នោះប្រៀបដូចជាស្រមោលទេ គ្មានអ្វីជាជាប់ស្ថិតស្ថេរបានឡើយ [គ្មានក្តីសង្ឃឹមនៅសល់ទេ] ។
====================================
ពេត្រុសទី 1 2: 11 ព្រះគម្ពីរភាសាខ្មែរសម្រាយ
1 Peter 2: 11 Amplified Bible (AMP)
បងប្អូន ជាទីស្រឡាញ់អើយ ខ្ញុំសូមទូន្មានបងប្អូនជាជនបរទេសបរទេស [នៅក្នុងពិភពលោកនេះ] និងជាអ្នកស្នាក់នៅជាបណ្ដោះអាសន្នក្នុងលោកនេះថា កុំបណ្ដោយខ្លួនទៅតាមតណ្ហា[សេចក្ដីប៉ងប្រាថ្នាថោកទាបទាំងនោះ] ដែលតែងតែប្រឆាំងនឹងព្រលឹងនោះឡើយ។
====================================
ហេព្រើរ 11:16 ព្រះគម្ពីរប៊ីប
Hebrews 11:16 Amplified Bible (AMP)
តែឥឡូវនេះ(តាមពិត) គេសង្វាតចង់បានស្រុក១ដ៏ប្រសើរជាង គឺខាងស្ថានសួគ៌វិញ បានជាព្រះទ្រង់គ្មានសេចក្តីខ្មាស(នឹងគេឡើយ) ដោយគេហៅទ្រង់ជាព្រះនៃគេនោះឡើយ[សូម្បីតែឈ្មោះ ថាជាព្រះរបស់គេ-ជាព្រះរបស់លោកអប្រាហាំលោកអ៊ីសាកនិងលោកយ៉ាកុប] ដ្បិតទ្រង់បានរៀបចំទីក្រុង១ឲ្យគេហើយ។
====================================
ភីលីព 3: 20 ព្រះគម្ពីរភាសាខ្មែរសម្រាយ (amp)
Philippians 3: 20 Amplified Bible (AMP)
រីឯយើងវិញ [យើងគឺខុសគ្នា, ដោយសារតែ] មាតុភូមិរបស់យើងនៅស្ថានបរមសុខ ហើយយើងនៅទន្ទឹងរង់ចាំព្រះសង្គ្រោះ គឺព្រះអម្ចាស់យេស៊ូគ្រិស្ដ(យាងមកពីស្ថាននោះ)។
====================================
លូកា 20: 25 ព្រះគម្ពីរភាសាខ្មែរសម្រាយ (amp)
Luke 20: 25 Amplified Bible (AMP)
ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។
====================================
====================================
ម៉ាកុស16:17 ព្រះគម្ពីរប៌ីប បកប្រែតាមកំណែទំរង់បោះពុម្ពថ្មីរបស់កាតូលិក(NRSVCE)
Mark 16:17 New Revised Standard Version Catholic Edition (NRSVCE)
ទីសំគាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ ហើយនិងចេះនិយាយភាសាថ្មី ។
====================================
យ៉ាកុប 1:22 ព្រះគម្ពីរប៌ីប James 1:22 New King James Version (NKJV)
ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ។
យ៉ាកុប 4:6 ព្រះគម្ពីរប៌ីប James 4:6 (NRSVCE)
តែទ្រង់ផ្តល់ព្រះគុណមកកាន់តែខ្លាំងឡើងហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា «ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ(អំនួត) តែទ្រង់ផ្តល់ព្រះគុណមកពួករាបសា(ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន)វិញ»។
====================================
កូរិនថូសទី 2 13: 5 ព្រះគម្ពីរប៌ីប 2 Corinthians 13:5 Amplified Bible (AMP)
ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ តើអ្នករាល់គ្នាមិនយល់ឃើញថា(ឆ្លងកាត់នូវបទពិសោធនិងចំរើនកើនឡើងនូវអ្វីដែលមិនធ្លាប់មានថា) ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ ។
====================================
កាឡាទី 6:3 ព្រះគម្ពីរប៌ីប Galatians 6:3 New King James Version (NKJV)
ដ្បិតបើអ្នកណាគិតស្មានថាខ្លួនជាអ្វីៗ តែមិនជាអ្វីសោះ អ្នកនោះឈ្មោះថាបញ្ឆោតខ្លួនឯងហើយ។
====================================
កូរិនថូសទី 1 8:2 ព្រះគម្ពីរប៌ីប 1 Corinthians 8:2 Easy-to-Read Version (ERV)
បើអ្នកណាស្មានថាខ្លួនចេះអ្វី នោះមិនទាន់បានចេះតាមដែលគួរចេះនោះនៅឡើយទេ ។
====================================
លូកា 10: 26-28 (ព្រះគម្ពីរប៌ីប)
Luke 10:26-28 New Revised Standard Version Catholic Edition (NRSVCE)
- ទ្រង់មានព្រះបន្ទូលឆ្លើយថា ក្នុងក្រឹត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះ តើអ្នកមើលយល់ដូចម្តេច 27. អ្នកនោះទូលថា «ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកំឡាំង ហើយអស់អំពីគំនិតឯង ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ»
- ទ្រង់មានព្រះបន្ទូលតបថា អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត