Listen to this audio recording, based on the Word of GOD, now!
Scriptures Referenced
អំណាចនៃព្រះគ្រិស្ដប្រចាំថ្ងៃ23 -02-16 បញ្ញត្តិទាំង50 របស់ព្រះគ្រិស្ដយេស៊ូ
7. ត្រូវបានផ្សះផ្សា ម៉ាថាយ 5 :23-25 ព្រះគម្ពីរខ្មែរសម្រាយ
7. Be reconciled Matthew 5:23-25 Amplified Bible (AMP)
23. ដូច្នេះកាលណាអ្នកយកតង្វាយទៅថ្វាយព្រះជាម្ចាស់(នៅលើអាសនៈ) ហើយនៅទីនោះ
អ្នកនឹកឃើញថាបងប្អូនណាម្នាក់មានទំនាស់ [ដូចជាមានសារទុក្ខសោកសៅឬពាក្យបណ្តឹងស្របច្បាប់] នឹងអ្នក
24 ចូរទុកតង្វាយរបស់អ្នកនៅកន្លែងថ្វាយតង្វាយ ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន
រួចសឹមវិលមកថ្វាយតង្វាយរបស់អ្នកវិញ។
25 កាលណាអ្នកធ្វើដំណើរ[ជាឱកាសដំបូងបំផុត]ទៅតុលាការជាមួយគូវិវាទរបស់អ្នក
ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោគេបញ្ជូនអ្នកទៅចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល
ហើយអ្នកត្រូវជាប់គុក។
8. កុំប្រព្រឹត្ដអំពើផិតក្បត់ ម៉ាថាយ 5: 27-30 ព្រះគម្ពីរភាសាខ្មែរសម្រាយ
8. Do not commit adultery—Matthew 5:27-30 Amplified Bible (AMP)
27. «អ្នករាល់គ្នាធ្លាប់ឮសេចក្ដីថ្លែងទុកមកថា “កុំប្រព្រឹត្តអំពើផិតក្បត់”។
28. រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នា[ច្រើនដងច្រើនសារ] ថា
អ្នកណាមើលស្ត្រីម្នាក់ហើយមានចិត្តស្រើបស្រាលចង់រួមបវេណីជាមួយនាង
អ្នកនោះដូចជាបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាង នៅក្នុងចិត្តរបស់ខ្លួន រួចស្រេចទៅហើយ។
29. ប្រសិន បើភ្នែកស្ដាំរបស់អ្នក នាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរខ្វេះចេញ ហើយបោះចោលឲ្យឆ្ងាយពីអ្នកទៅ
[នោះមានន័យថាគឺដកខ្លួនអ្នកចេញពីប្រភពនៃការល្បួង] បើអ្នកបាត់ភ្នែកតែមួយនេះ
ប្រសើរជាងបណ្ដោយឲ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។
30. ប្រសិនបើដៃស្ដាំរបស់អ្នក នាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរកាត់វា ហើយបោះចោលឲ្យឆ្ងាយពីអ្នកទៅ
[នោះមានន័យថាគឺដកខ្លួនអ្នកចេញពីប្រភពនៃការល្បួង] បើអ្នកបាត់តែអវយវៈមួយនេះ
ប្រសើរជាងបណ្ដោយឲ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក»។
9. រក្សារបស់អ្នកពាក្យ ម៉ាថាយ 5: 33-37 ព្រះគម្ពីរប៊ីប
9. Keep your word—Matthew 5:33-37 Amplified Bible (AMP)
33. មួយទៀត អ្នករាល់គ្នាបានឮសេចក្តី ដែលសំដែងមកដល់មនុស្សពីដើមថា «កុំឲ្យស្បថកុហកឡើយ
គឺត្រូវឲ្យធ្វើសំរេចតាមគ្រប់ទាំងសេចក្តី ដែលស្បថនឹងព្រះអម្ចាស់ [ដូចជាកាតព្វកិច្ចសាសនា] » 34. ប៉ុន្តែ
ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យស្បថឲ្យសោះ ទោះនឹងស្ថានសួគ៌(ដោយយកមេឃជាសាក្សី)ក្តី ព្រោះជាបល្ល័ង្កនៃព្រះ
35. ទោះនឹងផែនដីក្តី ព្រោះជាកំណល់កល់ព្រះបាទ (ជើង) ទ្រង់ ទោះនឹងក្រុងយេរូសាឡិមក្តី
ព្រោះជាក្រុងនៃស្តេចធំ
36. ក៏កុំឲ្យស្បថនឹងក្បាលអ្នកដែរ ពីព្រោះអ្នកនឹងធ្វើឲ្យសក់១សរសៃត្រឡប់ទៅជាស ឬជាខ្មៅពុំបានទេ
37 ត្រូវឲ្យចេញសំដីថាតែ មែន (គឺ) មែន ឬ ទេ (គឺ)ទេ ( “មែន” ឲ្យប្រាកដជា “មែន” បើ “ទេ”
ឲ្យប្រាកដជា“ទេ”)ប៉ុណ្ណោះ សេចក្តីណាដែលលើស(ពាក្យពន្លើស)អំពីនោះទៅ
នោះមកតែពីអា(មារ)កំណាចទេ។
10. ចូរទៅយោជន៍(ម៉ាយ)ទី២ ម៉ាថាយ 5: 38-42 ព្រះគម្ពីរប៊ីប
10. Go the second mile— Matthew 5:38-42 Amplified Bible (AMP)
38. អ្នករាល់គ្នាបានឮសេចក្តី ដែលថ្លែងទុកថា «ភ្នែកឲ្យធួន(សង)នឹងភ្នែក ហើយធ្មេញឲ្យធួន(សង)នឹងធ្មេញ»
[ការផ្តន្ទាទោសដែលសមនឹងបទល្មើសនេះ] 39. ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា
កុំឲ្យតតាំងនឹងអំពើអាក្រក់[ដែលប្រមាថអ្នកឬរំលោភលើសិទ្ធិរបស់អ្នក]ឡើយ បើអ្នកណា [ក] ទះកំផ្លៀងស្តាំនៃអ្នក
នោះត្រូវតែបែរកំផ្លៀងម្ខាងទៅឲ្យទៀត [គ្រាន់តែមិនអើពើការជេរប្រមាថឬ ការខាតបង់តូចតាច និងមិនតបតរ រឺសងសឹក-
រក្សាសេចក្តីថ្លៃថ្នូររបស់អ្នក, រក្សាតំលៃ និងភាពល្អរបស់អ្នក] ។
40. បើអ្នកណាប្តឹងចង់យកអាវខ្លីរបស់អ្នក នោះ [ខ] ត្រូវបើកឲ្យគេយកទាំងអាវវែងផង
[ត្បិតព្រះអម្ចាស់នឹងតបស្នងសងជនល្មើស]
41. បើអ្នកណា[គ] បង្ខំឲ្យអ្នកទៅអស់១យោជន៍(ម៉ាយ) នោះចូរទៅជាមួយនឹងគេដល់២យោជន៍ផង
42. ចូរឲ្យដល់អ្នកណាដែលសូម ហើយកុំឲ្យគេចចេញពីអ្នកណាដែលចង់ខ្ចីអ្នកឡើយ។
====================================
====================================
ម៉ាកុស16:17 ព្រះគម្ពីរប៌ីប បកប្រែតាមកំណែទំរង់បោះពុម្ពថ្មីរបស់កាតូលិក(NRSVCE)
Mark 16:17 New Revised Standard Version Catholic Edition (NRSVCE)
ទីសំគាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ
ហើយនិងចេះនិយាយភាសាថ្មី ។
====================================
យ៉ាកុប 1:22 ព្រះគម្ពីរប៌ីប James 1:22 New King James Version (NKJV)
ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ។
យ៉ាកុប 4:6 ព្រះគម្ពីរប៌ីប James 4:6 (NRSVCE)
តែទ្រង់ផ្តល់ព្រះគុណមកកាន់តែខ្លាំងឡើងហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា
«ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ(អំនួត)
តែទ្រង់ផ្តល់ព្រះគុណមកពួករាបសា(ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន)វិញ»។
====================================
កូរិនថូសទី 2 13: 5 ព្រះគម្ពីរប៌ីប 2 Corinthians 13:5 Amplified Bible (AMP)
ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ
តើអ្នករាល់គ្នាមិនយល់ឃើញថា(ឆ្លងកាត់នូវបទពិសោធនិងចំរើនកើនឡើងនូវអ្វីដែលមិនធ្លាប់មានថា)
ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ ។
====================================
កាឡាទី 6:3 ព្រះគម្ពីរប៌ីប Galatians 6:3 New King James Version (NKJV)
ដ្បិតបើអ្នកណាគិតស្មានថាខ្លួនជាអ្វីៗ តែមិនជាអ្វីសោះ អ្នកនោះឈ្មោះថាបញ្ឆោតខ្លួនឯងហើយ។
====================================
កូរិនថូសទី 1 8:2 ព្រះគម្ពីរប៌ីប 1 Corinthians 8:2 Easy-to-Read Version (ERV)
បើអ្នកណាស្មានថាខ្លួនចេះអ្វី នោះមិនទាន់បានចេះតាមដែលគួរចេះនោះនៅឡើយទេ ។
====================================
លូកា 10: 26-28 (ព្រះគម្ពីរប៌ីប)
Luke 10:26-28 New Revised Standard Version Catholic Edition (NRSVCE)
26. ទ្រង់មានព្រះបន្ទូលឆ្លើយថា ក្នុងក្រឹត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះ តើអ្នកមើលយល់ដូចម្តេច 27.
អ្នកនោះទូលថា «ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកំឡាំង
ហើយអស់អំពីគំនិតឯង ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ»
28. ទ្រង់មានព្រះបន្ទូលតបថា អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត