Listen to this audio recording, based on the Word of GOD, now!
Scriptures Referenced
អំណាចនៃព្រះគ្រិស្ដប្រចាំថ្ងៃ 28-02-16 ព្រះរាជ្យនគររបស់ព្រះជាម្ចាស់និ
15 ចូរស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់
15. Seek first the kingdom of God
ម៉ាថាយ 6:33 បកប្រែតាមគម្ពីរ Amplified Bible (AMP)
Matthew 6:33 Amplified Bible (AMP)
ប៉ុន្តែជាដំបូងនិងសំខាន់បំផុតគឺស្វែងរក (គោលបំណង ខិតខំបន្តរដើម្បី) នគរនិងសេចក្ដីសុចរិតរបស់ទ្រង់
[វិធីរឺរបៀបដែលទ្រង់ប្រពឹត្តធ្វើ និងការប្រព្រឹត្តដ៏ត្រឹមត្រូវ — ផ្នត់គំនិតនិងអត្តចរិតនៃព្រះ]
ហើយរបស់ទាំងអស់នេះនឹងត្រូវបានផ្ដល់ឱ្យអ្នកផងដែរ។
ម៉ាថាយ 6: 33 ព្រះគម្ពីរប៊ីប
Matthew 6:33 New Revised Standard Version Catholic Edition (NRSVCE)
ចូរស្វែងរកនគរ និងសេចក្តីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ
នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង
====================================
វិនិច្ឆ័យមិនបាន Judge not
ម៉ាថាយ 7:1-2 បកប្រែតាម Amplified Bible (AMP)
Matthew 7:1-2 Amplified Bible (AMP)
កុំថ្កោលទោសអ្នកដទៃទៀត
1. “[មួយ] កុំថ្កោលទោស រិះគន់ និងកាត់ទោស [អ្នកផ្សេងទៀតដោយអយុត្តិធម៏
រឺមិនត្រឹមត្រូវដោយមានចិត្ដគំនិតជាចៅហ្វាយដែលអស្ចារ្យពូកែ បើទោះបីជាអ្នកចៅក្រមកាត់ក្តីម្នាក់Dក៏ដោយ]
ដូច្នេះអ្នកនឹងមិនត្រូវព្រះកាត់ទោស [ដោយអយុត្តិធម៏] ។
2 ដ្បិតអ្នករាល់គ្នា[លាក់ពុត] ថ្កោលទោសរឺកាត់ក្តីគេយ៉ាងណា[នៅពេលដែលអ្នកមានភាពខុសឆ្គងហើយមិនប្រែចិត្ដ]
នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ ហើយគេនឹងវាល់ឲ្យអ្នករាល់គ្នា
តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង(ដូចពេលដែលអ្នកមានសិទ្ធកាត់ទោសពេលមុន)។
====================================
ម៉ាថាយ 7: 6 កុំបោះត្បូងពេជ្ររបស់អ្នករាល់គ្នាទៅអោយជ្រូក
Matthew 7:6— Do not throw your pearls to pigs
6 កុំយកអ្វីៗដែលជារបស់វិសុទ្ធទៅឲ្យឆ្កែឡើយ ហើយក៏កុំបោះត្បូងពេជ្ររបស់អ្នករាល់គ្នានៅមុខជ្រូកដែរ
ក្រែងលោវាជាន់ឈ្លី(ក្រោមជើងរបស់ពួកវា) រួចបែរមកត្របាក់ខាំអ្នករាល់គ្នា (ធ្វើអោយអ្នកទឹកភ្នែក)វិញ»។
====================================
====================================
ម៉ាកុស16:17 ព្រះគម្ពីរប៌ីប បកប្រែតាមកំណែទំរង់បោះពុម្ពថ្មីរបស់កាតូលិក(NRSVCE)
Mark 16:17 New Revised Standard Version Catholic Edition (NRSVCE)
ទីសំគាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ
ហើយនិងចេះនិយាយភាសាថ្មី ។
====================================
យ៉ាកុប 1:22 ព្រះគម្ពីរប៌ីប James 1:22 New King James Version (NKJV)
ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ។
យ៉ាកុប 4:6 ព្រះគម្ពីរប៌ីប James 4:6 (NRSVCE)
តែទ្រង់ផ្តល់ព្រះគុណមកកាន់តែខ្លាំងឡើងហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា
«ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ(អំនួត)
តែទ្រង់ផ្តល់ព្រះគុណមកពួករាបសា(ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន)វិញ»។
====================================
កូរិនថូសទី 2 13: 5 ព្រះគម្ពីរប៌ីប 2 Corinthians 13:5 Amplified Bible (AMP)
ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ
តើអ្នករាល់គ្នាមិនយល់ឃើញថា(ឆ្លងកាត់នូវបទពិសោធនិងចំរើនកើនឡើងនូវអ្វីដែលមិនធ្លាប់មានថា)
ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ ។
====================================
កាឡាទី 6:3 ព្រះគម្ពីរប៌ីប Galatians 6:3 New King James Version (NKJV)
ដ្បិតបើអ្នកណាគិតស្មានថាខ្លួនជាអ្វីៗ តែមិនជាអ្វីសោះ អ្នកនោះឈ្មោះថាបញ្ឆោតខ្លួនឯងហើយ។
====================================
កូរិនថូសទី 1 8:2 ព្រះគម្ពីរប៌ីប 1 Corinthians 8:2 Easy-to-Read Version (ERV)
បើអ្នកណាស្មានថាខ្លួនចេះអ្វី នោះមិនទាន់បានចេះតាមដែលគួរចេះនោះនៅឡើយទេ ។
====================================
លូកា 10: 26-28 (ព្រះគម្ពីរប៌ីប)
Luke 10:26-28 New Revised Standard Version Catholic Edition (NRSVCE)
26. ទ្រង់មានព្រះបន្ទូលឆ្លើយថា ក្នុងក្រឹត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះ តើអ្នកមើលយល់ដូចម្តេច 27.
អ្នកនោះទូលថា «ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកំឡាំង
ហើយអស់អំពីគំនិតឯង ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ»
28. ទ្រង់មានព្រះបន្ទូលតបថា អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត