Listen to this audio recording, based on the Word of GOD, now!
Scriptures Referenced
31 ចូលទៅកាន់គ្រីស្ទបរិស័ទ្ធដែលប្រមាថមើលងាយអ្នក ម៉ាថាយ 18:15 ព្រះគម្ពីរភាសាខ្មែរសម្រាយ
31. Go to Christians who offend you Matthew 18:15 Amplified Bible (AMP)
15 «ប្រសិនបើមានបងប្អូនណាម្នាក់បានប្រព្រឹត្តអំពើបាបអ្វីមួយ
ចូរទៅជួបអ្នកនោះស្ងាត់ៗតែពីរនាក់ ហើយស្ដីប្រដៅគាត់ទៅ។ បើគាត់ស្ដាប់អ្នក
អ្នកនឹងរក្សាបងប្អូននោះមិនឲ្យបាត់ឡើយ ។
កាឡាទី 6: 1 ព្រះគម្ពីរភាសាខ្មែរសម្រាយ
Galatians 6:1 Amplified Bible (AMP)
1 បងប្អូនអើយ ប្រសិនបើមាននរណាម្នាក់ត្រូវគេទាន់ នៅពេលកំពុងតែធ្វើអំពើអាក្រក់ណាមួយ
បងប្អូនដែលមានព្រះវិញ្ញាណនៅក្នុងខ្លួន[នោះគឺអ្នកដែលឆ្លើយតបទៅនឹងការណែនាំរបស់ព្រះវិញ្ញាណ]
ត្រូវកែតម្រង់អ្នកនោះ ដោយចិត្តស្លូតបូត[មិនមែនដោយប្រើអារម្មណ៍ថាខ្លួនល្អប្រសើរខ្ពង់ខ្ពស់ពេក ឬ
គិតថាខ្លួនសុចរិតនោះទេ]។ ក៏ប៉ុន្តែ តោងប្រយ័ត្នខ្លួន ក្រែងលោអ្នកត្រូវធ្លាក់ក្នុងការល្បួងដូចគេដែរ។
====================================
32. សូមអត់ទោសជនល្មើសរឺអ្នកប្រព្រឹត្តខុស ម៉ាថាយ 18: 21-22 (សុភាសិត 19:11)
32. Forgive offenders Matthew 18:21-22 (Also Proverbs 19:11)
2 21 ពេលនោះ លោកពេត្រុសចូលមកជិតព្រះយេស៊ូ ហើយទូលថា៖ «បពិត្រព្រះអម្ចាស់
បើបងប្អូនចេះតែប្រព្រឹត្តអំពើបាបមកលើទូលបង្គំ តើទូលបង្គំត្រូវអត់ទោសឲ្យគេប៉ុន្មានដង?
រហូតដល់ប្រាំពីរដងឬ?»។
22 ព្រះយេស៊ូ មានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អ្នកថា
អ្នកត្រូវអត់ទោសឲ្យគេមិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ
គឺត្រូវអត់ទោសឲ្យគេចិតសិបដងប្រាំពីរដង (ចិតសិបគុណនឹងប្រាំពីរ) »។
====================================
សុភាសិត 19:11 ព្រះគម្ពីរភាសាខ្មែរសម្រាយ
Proverbs 19:11 Amplified Bible (AMP)
មនុស្សមានសុភនិច្ឆ័យរមែង (គឺអ្នកមានគំនិតល្អ ចេះគិតវែងឆ្ងាយតែងតែ) ចេះទប់កំហឹង។
គេរក្សាកិត្តិយស ដោយមិនតបតនឹងអ្នកដែលធ្វើខុស
ចំពោះខ្លួនឡើយ[មិនស្វែងរកការសងសឹកនិងចងគំនុំឡើយ] ។
====================================
33 ចូរប្រយ័ត្ននឹងការលោភលន់ លូកា 12:15 ព្រះគម្ពីរភាសាខ្មែរសម្រាយ
33. Beware of covetousness Luke 12:15 Amplified Bible
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅបណ្ដាជនថា៖ «ចូរប្រយ័ត្ន
កុំលោភលន់ចង់បានទ្រព្យសម្បត្តិឲ្យសោះ។ ទោះបីមនុស្សមានសម្បត្តិបរិបូណ៌យ៉ាងណាក៏ដោយ
ក៏ជីវិតគេមិនអាស្រ័យនៅលើទ្រព្យសម្បត្តិឡើយ»។
====================================
29. លះបង់(បដិសេធ)ខ្លួនឯង លូកា 9:23 (ម៉ាថាយ10:38 និង ម៉ាកុស 8:34) ព្រះគម្ពីរភាសាខ្មែរសម្រាយ
29. Deny yourself Luke 9:23 (Also Matthew 10:38 and Mark 8:34) Amplified Bible (AMP)
បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេទាំងអស់គ្នាថា៖
«បើអ្នកណាចង់មកតាមក្រោយខ្ញុំ[ជាសិស្សរបស់ខ្ញុំ]
ត្រូវលះបង់ខ្លួនឯង[លែងខ្វល់ពីរឺកាត់ប្រយោជន៍ផ្ទាល់ខ្លួន] ចោល
ត្រូវលីឈើឆ្កាងរបស់ខ្លួនរៀងរាល់ថ្ងៃ[សម្តែងអំពី ឆន្ទៈក្នុងការស៊ូទ្រាំនឹងអ្វីដែលយើងអាចនឹងជួប]
ហើយមកតាមខ្ញុំចុះ [ជឿលើខ្ញុំ ប្រព្រឹត្តតាមគំរូរបស់ខ្ញុំនៅក្នុងការរស់នៅ និងបើចាំបាច់,
ការរងទុក្ខវេទនាឬប្រហែលជាស្លាប់ដោយសារតែមានជំនឿលើ] ។
ម៉ាថាយ 10:38 ព្រះគម្ពីរភាសាខ្មែរសម្រាយ
Matthew 10:38 Amplified Bible (AMP)
38 អ្នកណាមិនយកឈើឆ្កាង[សម្តែងអំពី ឆន្ទៈក្នុងការស៊ូទ្រាំនឹងអ្វីដែលយើងអាចនឹងជួប] របស់ខ្លួន
ហើយមិនមកតាម[ជឿលើខ្ញុំ ប្រព្រឹត្តតាមគំរូរបស់ខ្ញុំនៅក្នុងការរស់នៅ និងបើចាំបាច់,
ការរងទុក្ខវេទនាឬប្រហែលជាស្លាប់ដោយសារតែមានជំនឿលើ] ខ្ញុំទេ
អ្នកនោះមិនសមធ្វើជាសិស្សរបស់ខ្ញុំឡើយ។
====================================
ម៉ាកុស16:17 ព្រះគម្ពីរប៌ីប បកប្រែតាមកំណែទំរង់បោះពុម្ពថ្មីរបស់កាតូលិក(NRSVCE)
Mark 16:17 New Revised Standard Version Catholic Edition (NRSVCE)
ទីសំគាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ ហើយនិងចេះនិយាយភាសាថ្មី ។
====================================
យ៉ាកុប 1:22 ព្រះគម្ពីរប៌ីប James 1:22 New King James Version (NKJV)
ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ។
យ៉ាកុប 4:6 ព្រះគម្ពីរប៌ីប James 4:6 (NRSVCE)
តែទ្រង់ផ្តល់ព្រះគុណមកកាន់តែខ្លាំងឡើងហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា
«ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ(អំនួត)
តែទ្រង់ផ្តល់ព្រះគុណមកពួករាបសា(ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន)វិញ»។
====================================
កូរិនថូសទី 2 13: 5 ព្រះគម្ពីរប៌ីប 2 Corinthians 13:5 Amplified Bible (AMP)
ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ
តើអ្នករាល់គ្នាមិនយល់ឃើញថា(ឆ្លងកាត់នូវបទពិសោធនិងចំរើនកើនឡើងនូវអ្វីដែលមិនធ្លាប់មានថា)
ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ ។
====================================
កាឡាទី 6:3 ព្រះគម្ពីរប៌ីប Galatians 6:3 New King James Version (NKJV)
ដ្បិតបើអ្នកណាគិតស្មានថាខ្លួនជាអ្វីៗ តែមិនជាអ្វីសោះ អ្នកនោះឈ្មោះថាបញ្ឆោតខ្លួនឯងហើយ។
====================================
កូរិនថូសទី 1 8:2 ព្រះគម្ពីរប៌ីប 1 Corinthians 8:2 Easy-to-Read Version (ERV)
បើអ្នកណាស្មានថាខ្លួនចេះអ្វី នោះមិនទាន់បានចេះតាមដែលគួរចេះនោះនៅឡើយទេ ។
====================================
លូកា 10: 26-28 (ព្រះគម្ពីរប៌ីប)
Luke 10:26-28 New Revised Standard Version Catholic Edition (NRSVCE)
26. ទ្រង់មានព្រះបន្ទូលឆ្លើយថា ក្នុងក្រឹត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះ តើអ្នកមើលយល់ដូចម្តេច
27. អ្នកនោះទូលថា «ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកំឡាំង
ហើយអស់អំពីគំនិតឯង ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ»
28. ទ្រង់មានព្រះបន្ទូលតបថា អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត ។