Listen to this audio recording, based on the Word of GOD, now!
Scriptures Referenced
បណ្តាសាសម្រាប់ការបិទភ្នែក (គេចភ្នែកចេញរឺមិនរវីរវល់)
Cursed for turning a blind eye
សុភាសិត 28:27 ព្រះគម្ពីរប៊ីប
Proverbs 28:27 New Revised Standard Version Catholic Edition (NRSVCE)
អ្នកណាដែលចែកចាយឲ្យដល់ពួកទាល់ក្រ អ្នកនោះនឹងមិនខ្វះខាតឡើយ តែអ្នកណាដែលគេចភ្នែកចេញ
នោះនឹងត្រូវពាក្យប្រទេចផ្តាសាជាច្រើន។
====================================
យ៉ូហាន 3:16 ព្រះគម្ពីរប៊ីប
John 3:16 Amplified Bible (AMP)
ដ្បិតព្រះទ្រង់ ស្រឡាញ់មនុស្សលោកដល់ម៉្លេះ (ខ្លាំងណាស់) បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១
ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រា(ជាព្រះអង្គសង្គ្រោះ) នោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។
====================================
លូកា 6:38 ព្រះគម្ពីរប៊ីប
Luke 6:38 New King James Version (NKJV)
ចូរឲ្យទៅគេ នោះនឹងបានមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ
នឹងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ។
====================================
កិច្ចការ 20:35 ព្រះគម្ពីរប៊ីប
Acts 20:35 New King James Version (NKJV)
ខ្ញុំបានបង្ហាញអ្នករាល់គ្នាដោយគ្រប់ការទាំងអស់ថា គួរឲ្យខំធ្វើការដូច្នោះ ដើម្បីឲ្យបានជួយដល់ពួកអ្នកខ្សោយ
ហើយនិងនឹកចាំពីព្រះបន្ទូលនៃព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានព្រះបន្ទូលថា ដែលឲ្យ នោះបានពរជាជាងទទួល(បើឲ្យ
នោះនឹងបានសុភមង្គលច្រើនជាងទទួល )។
====================================
កូរិនថូសទី 2 9:6 ព្រះគម្ពីរប៊ីប
2 Corinthians 9:6 Amplified Bible (AMP)
ខ្ញុំចង់និយាយដូច្នេះ គឺថា អ្នកណាដែលព្រោះដោយកំណាញ់ នោះនឹងច្រូតបានតិច ហើយអ្នកណាដែលព្រោះដោយសទ្ធា
[ព្រះពរអាចទៅដល់អ្នកផ្សេងទៀត] នោះនឹងច្រូតបានច្រើនវិញ[ហើយខ្លួនក៏ទទួលបានព្រះពរដែរ] ។
====================================
កូរិនថូសទី 2 9:7 ព្រះគម្ពីរប៊ីប
2 Corinthians 9:7 Amplified Bible (AMP)
ចូរឲ្យគ្រប់គ្នាធ្វើ តាមដែលសំរេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ
ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ [និងដោយរីករាយនៅក្នុងចិត្ដគាត់
ដែលគាត់មានអំណោយទានសំរាប់នរណាម្នាក់] ។
====================================
កូរិនថូសទី 2 8:12 ព្រះគម្ពីរភាសាខ្មែរសម្រាយ
2 Corinthians 8:12 Amplified Bible (AMP)
កាលណាយើងមានឆន្ទៈល្អ យើងនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមអ្វីៗដែលយើងមាន
គឺមិនមែនតាមអ្វីៗដែលយើងគ្មាននោះទេ។
====================================
អ្នកណាដែលយើងផ្តល់ឱ្យ
whom to give
លូកា 3:11 ព្រះគម្ពីរប៊ីប
Luke 3:11 New Revised Standard Version Catholic Edition (NRSVCE)
គាត់ឆ្លើយថា អ្នកណាដែលមានអាវ២ ត្រូវឲ្យអ្នកនោះចែកដល់អ្នកដែលគ្មានផង ហើយអ្នកណាដែលមានស្បៀងអាហារ
ក៏ត្រូវធ្វើដូច្នោះដែរ ។
====================================
កាឡាទី 6:6 ព្រះគម្ពីរភាសាខ្មែរសម្រាយ
Galatians 6:6 Amplified Bible (AMP)
ចំពោះអ្នកដែលទទួលការអប់រំខាងព្រះបន្ទូល[របស់ព្រះ] ត្រូវយកអ្វីៗទាំងប៉ុន្មានដែលខ្លួនមានមួយចំណែក
មកចែកដល់អ្នកដែលអប់រំខ្លួននោះផង[ជាការររួមចំណែកដល់ការគាំទ្រខាងវិញ្ញាណ និង សម្ភារៈរបស់គាត់] ។
====================================
ម៉ាកុស16:17 ព្រះគម្ពីរប៌ីប បកប្រែតាមកំណែទំរង់បោះពុម្ពថ្មីរបស់កាតូលិក(NRSVCE)
Mark 16:17 New Revised Standard Version Catholic Edition (NRSVCE)
ទីសំគាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ ហើយនិងចេះនិយាយភាសាថ្មី ។
====================================
យ៉ាកុប 1:22 ព្រះគម្ពីរប៌ីប James 1:22 New King James Version (NKJV)
ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ។
យ៉ាកុប 4:6 ព្រះគម្ពីរប៌ីប James 4:6 (NRSVCE)
តែទ្រង់ផ្តល់ព្រះគុណមកកាន់តែខ្លាំងឡើងហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា
«ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ(អំនួត)
តែទ្រង់ផ្តល់ព្រះគុណមកពួករាបសា(ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន)វិញ»។
====================================
កូរិនថូសទី 2 13: 5 ព្រះគម្ពីរប៌ីប 2 Corinthians 13:5 Amplified Bible (AMP)
ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ
តើអ្នករាល់គ្នាមិនយល់ឃើញថា(ឆ្លងកាត់នូវបទពិសោធនិងចំរើនកើនឡើងនូវអ្វីដែលមិនធ្លាប់មានថា)
ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ ។
====================================
កាឡាទី 6:3 ព្រះគម្ពីរប៌ីប Galatians 6:3 New King James Version (NKJV)
ដ្បិតបើអ្នកណាគិតស្មានថាខ្លួនជាអ្វីៗ តែមិនជាអ្វីសោះ អ្នកនោះឈ្មោះថាបញ្ឆោតខ្លួនឯងហើយ។
====================================
កូរិនថូសទី 1 8:2 ព្រះគម្ពីរប៌ីប 1 Corinthians 8:2 Easy-to-Read Version (ERV)
បើអ្នកណាស្មានថាខ្លួនចេះអ្វី នោះមិនទាន់បានចេះតាមដែលគួរចេះនោះនៅឡើយទេ ។
====================================
លូកា 10: 26-28 (ព្រះគម្ពីរប៌ីប)
Luke 10:26-28 New Revised Standard Version Catholic Edition (NRSVCE)
26. ទ្រង់មានព្រះបន្ទូលឆ្លើយថា ក្នុងក្រឹត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះ តើអ្នកមើលយល់ដូចម្តេច
27. អ្នកនោះទូលថា «ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកំឡាំង
ហើយអស់អំពីគំនិតឯង ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ»
28. ទ្រង់មានព្រះបន្ទូលតបថា អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត ។