Listen to this audio recording, based on the Word of GOD, now!

Scriptures Referenced

24. ខ្លាចព្រះ កុំខ្លាចមនុស្ស ម៉ាថាយ 10:28 ព្រះគម្ពីរភាសាខ្មែរសម្រាយ (លូកា 12: 4-5)

24. Fear God. Do not fear man—Matthew 10:28 Amplified Bible (AMP) (Also Luke 12:4-5)

កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ ហើយ​ពុំ​អាច​សម្លាប់​ព្រលឹង​បាន​នោះ​ឲ្យ​សោះ

គឺ​ត្រូវ​ខ្លាច​ព្រះ‌ជាម្ចាស់​វិញ ព្រោះ​ទ្រង់​អាច​ធ្វើ​ឲ្យ​ទាំង​ព្រលឹង ទាំង​រូប​កាយ ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក​បាន។

លូកា 12: 4-5 ព្រះគម្ពីរភាសាខ្មែរសម្រាយ

Luke 12:4-5 Amplified Bible (AMP)

4 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​ថា ចូរ​កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ

ហើយ​មិន​អាច​ធ្វើ​អ្វី​ដល់​អ្នក​រាល់​គ្នា​ថែម​ទៀត​នោះ​ឡើយ។

5 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច​នរណា គឺ​ត្រូវ​ខ្លាច​ព្រះ‌ជាម្ចាស់ ដ្បិត​ព្រះ‌អង្គ​មាន​អំណាច​ផ្ដាច់​ជីវិត

ហើយ​បោះ​ទៅ​ក្នុង​ភ្លើង​នរក​ថែម​ទៀត​ផង។ មែន! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា

គឺ​ព្រះ‌អង្គ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ [ឈរក្នុងភាពកោតខ្លាចនិងសរសើរស្ងើចអស្ចារ្យពីព្រះជាម្ចាស់ហើយគោរ

ពកោត] ខ្លាច។

=============================================

26 ចូរយកនឹមរបស់ខ្ញុំ-ម៉ាថាយ 11:29 ព្រះគម្ពីរភាសាខ្មែរសម្រាយ

26. Take my yoke Matthew 11:29 Amplified Bible (AMP)

ចូរ​យក​នឹម​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​[ដើរតាមខ្ញុំដូចជាសិស្សរបស់ខ្ញុំ] ទៅ

អ្នក​រាល់​គ្នា​មុខ​ជា​បាន​ស្ងប់​ចិត្ត​មិន​ខាន (បន្តទទួលប្រទានពរដ៏ស្ងប់ស្ងាត់) ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាព។

=============================================

ចូរប្រយ័ត្ននឹងបង្រៀនក្លែងក្លាយ ម៉ាថាយ 16: 6, 11-12 ព្រះគម្ពីរភាសាខ្មែរសម្រាយ

Beware of false teaching Matthew 16:6, 11-12 Amplified Bible (AMP)

6 ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ(ដំបែរ)​របស់​ពួក​ខាង​គណៈ​ផារីស៊ី

និង​មេ​ម្សៅ​(ដំបែរ) របស់​ពួក​ខាង​គណៈ​សាឌូ‌ស៊ី​ឲ្យ​មែន​ទែន»។

11 ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ដូច្នេះ ខ្ញុំ​គ្មាន​បំណង​និយាយ​អំពី​នំប៉័ង​ទេ

គឺ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​ ផារី‌ស៊ី និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ីឯ‌ណោះ»។

12 ពេល​នោះ ពួក​សិស្ស​យល់​ថា ព្រះ‌អង្គ​ចង់​ឲ្យ​គេ​ប្រយ័ត្ន​នឹង​សេចក្ដី​ដែល​ពួក​ខាង​គណៈ​ផារី‌ស៊ី

និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី​បង្រៀន មិន​មែន​ប្រយ័ត្ន​អំពី​មេ​ម្សៅ​នោះ​ឡើយ។

====================================

====================================

ម៉ាកុស16:17 ព្រះគម្ពីរប៌ីប បកប្រែតាមកំណែ​ទំរង់បោះពុម្ពថ្មីរបស់កាតូលិក(NRSVCE)

Mark 16:17 New Revised Standard Version Catholic Edition (NRSVCE)

ទី​សំគាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា គេ​នឹង​ដេញ​អារក្ស​ដោយ​នូវ​ឈ្មោះ​ខ្ញុំ

ហើយ​និង​ចេះ​និយាយ​ភាសា​ថ្មី ។

====================================

យ៉ាកុប 1:22 ព្រះគម្ពីរប៌ីប James 1:22 New King James Version (NKJV)

ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ។

យ៉ាកុប 4:6 ព្រះគម្ពីរប៌ីប James 4:6 (NRSVCE)

តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​កាន់​តែ​ខ្លាំង​ឡើងហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា

«ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ(អំនួត)

តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា(ប្រណី​សន្ដោស​អស់​អ្នក​ដែល​ដាក់ខ្លួន​)វិញ»។

====================================

កូរិនថូស​ទី 2 13​: 5 ព្រះគម្ពីរប៌ីប ​2 Corinthians 13:5 Amplified Bible (AMP)

ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្តី​ជំនឿ​ឬ​ទេ ចូរ​ល្បង​ខ្លួន​មើល​ចុះ

តើ​អ្នក​រាល់​គ្នា​មិន​យល់​ឃើញ​ថា(ឆ្លងកាត់នូវ​បទ​ពិសោធនិងចំរើនកើន​ឡើង​​នូវអ្វីដែល​មិន​ធ្លាប់​មានថា​)

ព្រះយេស៊ូវគ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ​អី លើក​តែ​អ្នក​រាល់​គ្នា​ត្រូវ​កាត់​ចោល​ចេញ​ប៉ុណ្ណោះ ។

====================================

កាឡាទី 6​:3 ព្រះគម្ពីរប៌ីប Galatians 6:3 New King James Version (NKJV)

ដ្បិត​បើ​អ្នក​ណា​គិត​ស្មាន​ថា​ខ្លួន​ជា​អ្វីៗ តែ​មិន​ជា​អ្វី​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ខ្លួន​ឯង​ហើយ។

====================================

កូរិនថូស​ទី 1 8​:2 ​ ​ព្រះគម្ពីរប៌ីប 1 Corinthians 8:2 Easy-to-Read Version (ERV)

បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ចេះ​អ្វី នោះ​មិន​ទាន់​បាន​ចេះ​តាម​ដែល​គួរ​ចេះ​នោះ​នៅ​ឡើយ​ទេ ។

====================================

លូកា 10​: 26-28 (ព្រះគម្ពីរប៌ីប)

Luke 10:26-28 New Revised Standard Version Catholic Edition (NRSVCE)

26. ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ក្នុង​ក្រឹត្យវិន័យ តើ​មាន​កត់​ទុក​យ៉ាង​ដូច​ម្តេច​ខ្លះ តើ​អ្នក​មើល​យល់​ដូច​ម្តេច 27.

អ្នក​នោះ​ទូល​ថា «ឯង​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កំឡាំង

ហើយ​អស់​អំពី​គំនិត​ឯង ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ»

28. ទ្រង់​មាន​ព្រះបន្ទូល​តប​ថា អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត

Contact
contact form

Send Us a Message

directory

Give Us A Call

If you need any help or information please do not hesitate to contact anyone in our Directory Listing or using the simple contact form. Note : Girls will be helped by girls and married women will be helped by married women through the power of JESUS CHRIST.
Right / Button