Listen to this audio recording, based on the Word of GOD, now!
Scriptures Referenced
អេភេសូរ 4: 17-32 បកប្រែតាមកំណែទំរង់បោះពុម្ពថ្មីរបស់កាតូលិក (NRSVCE)
Ephesians4:17-32 New Revised Standard Version Catholic Edition (NRSVCE)
- ដូច្នេះ ខ្ញុំសូមជំរាបបងប្អូន និងបញ្ជាក់ក្នុងព្រះនាមព្រះអម្ចាស់ថា សូមកុំរស់នៅដូចសាសន៍ដទៃ ដែលប្រព្រឹត្តតាមប្រាជ្ញាដ៏ឥតប្រយោជន៍របស់គេនោះទៀតឡើយ។
- គំនិត អ្នកទាំងនោះងងឹតសូន្យសុង គេនៅឆ្ងាយពីព្រះជន្មរបស់ព្រះជាម្ចាស់ ដោយសារតែភាពល្ងង់ខ្លៅ ហើយមានចិត្តរឹងរូសទៀតផង។
- ដោយពួកគេលែងដឹងខុសត្រូវ គេនាំគ្នាប្រាសចាកសីលធម៌ បណ្ដោយខ្លួនទៅប្រព្រឹត្តអំពើអបាយមុខគ្រប់យ៉ាង តាមតែចិត្តលោភលន់របស់គេ។
- រីឯបងប្អូនវិញ បងប្អូនពុំបានទទួលការអប់រំអំពីព្រះគ្រិស្ដរបៀបនេះទេ។
- 21.ប្រសិនបើបងប្អូនបាន ឮគេនិយាយអំពីព្រះយេស៊ូ ហើយប្រសិនបើបងប្អូនបានទទួលការអប់រំអំពីព្រះអង្គ ស្របតាមសេចក្ដីពិតដែលមកពីព្រះអង្គមែន
22 បងប្អូនត្រូវតែ លះបង់កិរិយាមារយាទ ដែលបងប្អូនធ្លាប់កាន់ពីដើម គឺត្រូវដោះជីវិតចាស់ដែលកំពុងតែវិនាស តាមការលោភលន់បញ្ឆោតចិត្តនេះចោលទៅ។
23 ត្រូវប្រែគំនិតប្រាជ្ញា និងវិញ្ញាណអោយបានថ្មីឡើង
24 ហើយត្រូវពាក់ជីវិត ថ្មីដ៏សុចរិត* និងវិសុទ្ធ* មកពីសេចក្ដីពិត ជាជីវិតដែលព្រះជាម្ចាស់បានបង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។
25 ហេតុនេះ សូមបងប្អូនឈប់និយាយកុហកទៅ «ម្នាក់ៗត្រូវនិយាយតែសេចក្ដីពិតទៅកាន់បងប្អូនឯទៀតៗ ដ្បិតយើងជាសរីរាង្គរបស់គ្នាទៅវិញទៅមក។
- ចូរខឹងតែកុំឱ្យធ្វើបាបកុំទុកកំហឹងរហូតដល់ថ្ងៃលិចនោះឡើយ
27. កុំហុចឱកាសអោយមារ*មកល្បួងបងប្អូន។ - អ្នកណាធ្លាប់លួច កុំលួចទៀត ផ្ទុយទៅវិញ ត្រូវខំប្រឹងធ្វើការដោយចិត្តទៀងត្រង់ ដើម្បីយកផលទៅជួយអ្នកដែលខ្វះខាត។
- កុំអោយអាក្រក់ណាមួយចេញពីមាត់បងប្អូនឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អដែលជួយកសាងជំនឿអ្នកដទៃ ប្រសិនបើគេត្រូវការ ព្រមទាំងនាំព្រះពរមកអោយអ្នកស្ដាប់ផងដែរ។
30កុំធ្វើអោយព្រះវិញ្ញាណដ៏វិសុទ្ធ*របស់ព្រះជាម្ចាស់ ព្រួយព្រះហឫទ័យសោះឡើយ ដ្បិតព្រះអង្គបានដៅសញ្ញាសំគាល់របស់ព្រះវិញ្ញាណមកលើបងប្អូន ទុកសំរាប់ថ្ងៃដែលព្រះអង្គនឹងយាងមកលោះយើង។
31 សូមបងប្អូនកំចាត់(ដកចេញ)នូវចិត្តជូរចត់ ចិត្តក្ដៅក្រហាយ កំហឹង សំរែកឡូឡា ពាក្យជេរប្រមាថ ព្រមទាំងសេចក្ដីអាក្រក់គ្រប់បែបយ៉ាង ចេញពីចំណោមបងប្អូនទៅ។
32 .ត្រូវមានចិត្តសប្បុរស និងចេះអាណិតមេត្តាដល់គ្នាទៅវិញទៅមក។ ត្រូវប្រណីសន្ដោសគ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់បានប្រណីសន្ដោសបងប្អូន ដោយសារព្រះគ្រិស្ដដែរ។
============================== ==============
កាឡាទី 5: 19-24 ព្រះគម្ពីរភាសាខ្មែរសម្រាយ (amp)
Galatians 5:19-24 Amplified Bible (AMP)
- យើងស្គាល់ច្បាស់នូវអំពើផ្សេងៗដែលកើតចេញមកពីនិស្ស័យលោកីយ៍ គឺមានអំពើប្រាសចាកសីលធម៌ជាសេចក្តីកំផិត សហាយស្មន់ ស្មោកគ្រោក អាសអាភាស
(ការមិនទទួលខុសសរុប, ការខ្វះខាតនៃការគ្រប់គ្រងខ្លួនឯង)
- ការថ្វាយបង្គំ ព្រះក្លែងក្លាយ វិជ្ជាធ្មប់ ឈ្លោះប្រកែកគ្នា បាក់បែកគ្នា ច្រណែនគ្នា កំហឹងឃោរឃៅ ប្រកួតប្រជែងគ្នាប្រឆាំងគ្នា ប្រកាន់បក្សពួក
21 ឈ្នានីសគ្នា ប្រមឹកស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀត ដែលស្រដៀងនឹងអំពើទាំងនេះដែរ។ ខ្ញុំសូមជំរាបអោយបងប្អូនដឹងជាមុន ដូចខ្ញុំបាននិយាយរួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើទាំងអស់នេះ ពុំអាចទទួលព្រះរាជ្យ*របស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ។
22 រីឯផលផ្លែនៃព្រះវិញ្ញាណ [លទ្ធផលនៃវត្តមានរបស់ទ្រង់នៅក្នុងយើង] នេះ
គឺជាសេចក្តីស្រឡាញ់ [មិនអាធ្មានិយម ការព្រួយបារម្ភសម្រាប់អ្នកផ្សេង] អំណរ [ខាងក្នុង] សន្តិភាព អត់ធ្មត់ [មិនមែនសមត្ថភាពក្នុងការរង់ចាំនោះទេ ប៉ុន្តែជារបៀបដែលយើងប្រព្រឹត្ដខណៈពេលដែលការរង់ចាំ] សេចក្ដីសប្បុរស, សេចក្ដីល្អ, ភាពស្មោះត្រង់,
23 ចិត្ដស្លូតបូតចេះទប់ចិត្ដខ្លួនឯង។ គា្មនច្បាប់(ក្រិតវិន័យ)ជំទាស់នឹងសេចក្ដីទាំងនេះទេ។
24 អស់អ្នកដែលរួមជាមួយព្រះគ្រិស្ដយេស៊ូបានឆ្កាងតណ្ហា និងបំណងលោភលន់ផ្សេងៗរបស់និស្ស័យលោកីយ៍នោះចោលហើយ។
============================== ==============
លូកា 20:25 ព្រះគម្ពីរភាសាខ្មែរសម្រាយ (amp)
Luke 20:25 Amplified Bible (AMP)
25 ព្រះយេស៊ូក៏មាន ព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។
============================== =================
លូកា16:17 ព្រះគម្ពីរប៌ីប បកប្រែតាមកំណែទំរង់បោះពុម្ពថ្មីរបស់កាតូលិក (NRSVCE)
Mark 16:17 New Revised Standard Version Catholic Edition (NRSVCE)
- ទីសំគាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ ហើយនិងចេះនិយាយភាសាថ្មី
============================== =======================
យ៉ាកុប 1:22 ព្រះគម្ពីរប៌ីប James 1:22 New King James Version (NKJV)
- ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ
យ៉ាកុប 4:6 ព្រះគម្ពីរប៌ីប
James 4:6 New Revised Standard Version Catholic Edition (NRSVCE)
- តែទ្រង់ផ្តល់ព្រះគុណមកកាន់តែខ្លាំងឡើង ហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា «ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ(អំនួត) តែទ្រង់ផ្តល់ព្រះគុណមកពួករាបសា(ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន)វិញ»។
============================== ======================
កូរិនថូសទី 2 13: 5 ព្រះគម្ពីរប៌ីប 2 Corinthians 13:5 Amplified Bible (AMP)
- ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ តើអ្នករាល់គ្នាមិនយល់ឃើញថា(ឆ្លងកាត់នូវបទពិសោធនិងចំរើនកើនឡើងនូវអ្វីដែលមិនធ្លាប់មានថា) ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ
============================== ======================
កាឡាទី 6:3 ព្រះគម្ពីរប៌ីប Galatians 6:3 New King James Version (NKJV)
- ដ្បិតបើអ្នកណាគិតស្មានថាខ្លួនជាអ្វីៗ តែមិនជាអ្វីសោះ អ្នកនោះឈ្មោះថាបញ្ឆោតខ្លួនឯងហើយ។
============================== ======================
កូរិនថូសទី 1 8:2 ព្រះគម្ពីរប៌ីប 1 Corinthians 8:2 Easy-to-Read Version (ERV)
២ បើអ្នកណាស្មានថាខ្លួនចេះអ្វី នោះមិនទាន់បានចេះតាមដែលគួរចេះនោះនៅឡើយទេ
============================== ======================
លូកា 10: 26-28 (ព្រះគម្ពីរប៌ីប)
Luke 10:26-28 New Revised Standard Version Catholic Edition (NRSVCE)
២៦ ទ្រង់មានព្រះបន្ទូលឆ្លើយថា ក្នុងក្រឹត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះ តើអ្នកមើលយល់ដូចម្តេច ២៧ អ្នកនោះទូលថា «ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកំឡាំង ហើយអស់អំពីគំនិតឯង ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ» ២៨ ទ្រង់មានព្រះបន្ទូលតបថា អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត